ក្រុមហ៊ុន Cellcard ប្រកាស​ជា​ផ្លូវការ​ យក​ព្រះ​នាង​តូច នរោត្តម ជេ​ណា ​ធ្វើជារាជទូត​សុ​ឆន្ទៈ

ដូចដែល​ប្រិយមិត្ត និង​មហាជន​ជាច្រើន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បានដឹង​រួចហើយ​ថា ព្រះ​នាង​តូច ជេ​ណា បច្ចុប្បន្ននេះ បាន​កំពុង​ទទួល​ការគោរព​ស្រឡាញ់ និង​ការកោតសរសើរ​ជាខ្លាំង ពី​សំណាក់​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រោះថា អ្នកអង្គម្ចាស់​ពុំ​ត្រឹម​មាន​រូប​សម្រស់​ស្រស់​ផូរផង់​ប៉ុណ្ណោះ​ទេ តែ​នៅមាន​ទេពកោសល្យ​ខាង​ផ្នែក​សិ​ល្បះ​ទាំង​ចម្រៀង និង​សម្តែង​មិនធម្មតា​ដ៏​មិន​នឹកស្មាន ខណៈ​ព្រះ​នាង​ទើប​តែមាន​ព្រះជន្ម ៨ ព្រះវស្សា ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង អ្នកអង្គម្ចាស់​តូច​ក៏​ថែមទាំង​អាចនិយាយបាន ៥ ភាសាបរទេស ទៀតផង ។​

​ដោយបាន​មើលឃើញ​ពី​បុគ្គលិក​លក្ខណៈសម្បត្តិ​ដ៏​ឆ្នើម​របស់​ទ្រង់​ល្អ​តាំងពី​តូច​យ៉ាង​ដូច្នេះ ក្រុមហ៊ុន​សែ​ល​កាត (cellcard) បា​នស​ម្រេ​ចិត្ត និង​ប្រកាស​ជា​ផ្លូវ​ការទទួលយក​ព្រះ​នាង​តូច នរោត្តម ជេ​ណា ជា​រាជ​ទូ​សុ​ឆន្ទៈ ។​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ផ្លូវការ​របស់​ក្រុមហ៊ុន callcard ដែល​បាន​បង្ហោះ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃ​១៣ ខែមីនា ឆ្នាំ​២០២០៖

«​ក្នុងថ្ងៃនេះ សែ​ល​កាត​បានប្រកាស​ជា​ផ្លូវការ​នូវ​ការទទួល ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​រាជទូត​សុ​ឆន្ទៈ​។​

​សេចក្តីប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឱកាស​ចម្រើន​ព្រះជន្ម​គម្រប់ 8 ព្រះវស្សា របស់​ព្រះ​នាង​តូច ជេន​ណា ដោយមាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក​ក្រុមហ៊ុន​សែ​ល​កាត ព្រះ​ញាតិវង្ស និង​មិត្តភក្តិ​ជិតស្និទ្ធ​មួយចំនួន​ផងដែរ​។​

​ក្នុង​ព្រះជន្ម 8 ព្រះវស្សា ព្រះ​នាង​តូច ជេន​ណា អាចនិយាយបាន 5 ភាសា ទ្រង់​ក៏មាន​ទេពកោសល្យ​ខាង​សិល្បៈ​ចម្រៀង រាំ និង​សម្តែង​។ ហើយ​ក្នុងពេល​បច្ចុប្បន្ននេះ អ្នកអង្គម្ចាស់​ក៏​កំពុង​រៀន​នូវ​របាំ​អប្សរា​ផងដែរ​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​របស់​ខ្មែរ​និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ទាំងស្រុង សែ​ល​កាត មាន​ក្តី​សោមនស្ស​ជា​ពន់ពេក ដែលមាន​ឱកាស​បា​នស​ហ​ការ​ជាមួយ​បុគ្គល​វ័យក្មេង​មាន​បុគ្គលិកលក្ខណៈ​ឆ្នើម​ដូចជា​អ្នកអង្គម្ចាស់ ជេន​ណា ដើម្បី​ជួយ​កសាង​អនាគត​នៃ​វិស័យ​ឌីជីថល​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទៅមុខទៀត​នៅក្នុង​ជំនាន់​ឌីជីថល​នេះ​។​»៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ