ក្រុមហ៊ុន Apple Inc នឹងបិទហាងលក់រាយទាំងអស់របស់ខ្លួននៅតាមបណ្ដាប្រទេសនានាលើពិភពលោក ក្នុងរយៈពេល ២ សប្ដាហ៍ដោយសារការរីករាលដាលពីវីរុសកូរ៉ូណាកាន់តែអាក្រក់ទៅៗ។ ការបិទហាងរបស់ក្រុមហ៊ុនយក្សមួយនេះ គឺជាគំរូដ៏ល្អមួយសម្រាប់បណ្ដាក្រុមហ៊ុនផ្សេងៗ ក្នុងការកាត់បន្ថយសកម្មភាពអាជីវកម្មរបស់ខ្លួន ដើម្បីបន្ថយការរីករាលដាលនៃវីរុសកូរ៉ូណាដល់បុគ្គលិក និងអតិថិជនរបស់ពួកគេ ដោយគិតមកទល់ពេលនេះយោងតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins វីរុសកូរ៉ូណាបានសំលាប់មនុស្សចំនួន ៥,៤២៩ នាក់ និងឆ្លងមេរោគចំនួន ១៤៥,៣៦៩ នាក់។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនថា កម្មករនិយោជិតពេញម៉ោងនឹងបន្តទទួលបានប្រាក់ឈ្នួល ហើយកម្មករនៅទូទាំងក្រុមហ៊ុននឹងត្រូវបានអនុញ្ញាតឲ្យធ្វើការនៅផ្ទះប្រសិនបើការងាររបស់ពួកគេចាំបាច់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple មានហាងលក់រាយប្រមាណ ៥០០ កន្លែងនៅទូទាំងពិភពលោករួមទាំងរាប់រយនៅសហរដ្ឋអាមេរិក ដែលរួមជាមួយគេហទំព័ររបស់ក្រុមហ៊ុន៕