• Jack Ma បង្ហោះរូបភាពយន្តហោះដឹកម៉ាស់មួយគ្រឿងនៅលើប្រព័ន្ធ Twitter ក្រោយចាប់ផ្តើមប្រើជាលើកដំបូង

    ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Alibaba លោក Jack Ma បានចាប់ផ្តើមប្រើប្រព័ន្ធ Twitter ជាលើកដំបូង។​ ហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺជារូបភាពដែលគាត់ Tweet ជាលើកដំបូងអមជាមួយសំណេរមួយឃ្លាថា៖ “ការ​ដឹក​ជញ្ជូន​លើក​ដំបូង​នៃ​ម៉ាស់​ និង​ឧបករណ៍​តេស្ត​វីរុស​កូរ៉ូណា​​ទៅ​កាន់​សហរដ្ឋអាមេរិក គឺ​កំពុង​ហោះ​ចេញ​ពី​សៀងហៃ។ ជូនពរ​សំណាង​ល្អ​មិត្តៗ​នៅ​អាមេរិក។”

    គួរ​បញ្ជាក់ផងដែរ​ថា​​មូលនិធិ Jack Ma Foundation និង​ Alibaba Foundation បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ​ថា​ ពួក​គេ​បាន​ត្រៀម​ឧបករណ៍​តេស្ត​វីរុស​កូរ៉ូណា​ចំនួន ៥សែន​គ្រឿង និង​ម៉ាស់​មុខ​ចំនួន ១លាន​ម៉ាស់ សម្រាប់​ផ្ញើ​ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​មូលនិធិ​ទាំង​ពីរ​​ក៏​ធ្លាប់​បាន​ផ្ដល់​ជំនួយ​ដល់​ជប៉ុន កូរ៉េ​ខាង​ត្បូង អ៊ីតាលី អ៊ីរ៉ង់ និង​អេស្ប៉ាញ​ផង​ដែរ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ