• ធ្វើ​​ដំណើរ​លើ​យន្តហោះ​​របស់ Vietjet នឹង​ទទួល​បាន​​ការ​បញ្ចុះ​តម្លៃ ៧០% សម្រាប់​​​គោល​ដៅ​ទាំង​អស់

    (ភ្នំ​ពេញ ទី​១៦ ខែមីនា ឆ្នាំ​២០២០) ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ រយៈ​ពេល​២​ថ្ងៃ​ពេញ ក្រុមហ៊ុន​​​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet ផ្តល់​ការ​បញ្ចុះ​តម្លៃ​ ៧០% សម្រាប់​ផ្លូវ​ហោះហើរ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​ទាំង​អស់​របស់ Vietjet និង Vietjet Thailand (ថៃ)​។ ការ​ផ្តល់​ជូន​នេះ​​គឺ​ជា​កាដូ​របស់ Vietjet សម្រាប់​រាល់​អ្នក​ដំណើរ​ទាំង​អស់ ​ដែល​ចង់​​បង្កើត​​ភាព​ស្រស់​ស្រាយ​ថ្មី​ៗ និង​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​អនា​គត​កាន់​តែ​ល្អ​ប្រសើរ ក្នុង​​ដំណាក់​កាល​ដែល​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​ទាំង​នេះ​។

    រីក​រាយ​ជា​មួយនឹង​ការ​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ​​លើ​សំបុត្រ​ហោះហើរ​របស់ Vietjet ជា​​មួយ​នឹង​កូដ​ប្រម៉ូ​សិន «BOOKNOW70» នៅ​ពេល​ដែលកក់​​សំបុត្រ លើ​គេហ​ទំ​ព័រ www.vietjetair.com​។ ពេល​វេលា​នៃ​​ការ​ហោះហើរ​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ ទទួល​យក​​សំបុត្រ​ប្រម៉ូ​សិន​របស់​អ្នក​នៅ​ពេល​នេះ ដើម្បី​​សម្រាក​លំហែរ​ទៅកាន់​គោល​ដៅ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន ជា​មួយ​នឹង​ជើង​ហោះហើរ​​បែប​បរិ​ស្ថាន​​បៃ​តង​របស់ Vietjet​។

    សំបុត្រ​ក្នុង​ប្រម៉ូ​សិន​នេះ អាច​រក​ជាវ​បាន​គ្រប់​ប៉ុស្តិ៍​ទាំង​អស់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» បណ្តាញ​សង្គម Facebook: https://www.facebook.com/vietjetcambodia(ដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យ​ «Booking»)​។ ក្រៅ​ពី​នេះ អ្នក​ដំណើរ​ទាំង​អស់​អាច​កក់​សំបុត្រ​តាម​រយៈ​លេខ​ទូរស័ព្ទ +8419001886 និងតាម​​ភ្នាក់​ងារ/ការិយាល័យ​លក់​សំបុត្រ​ផ្លូវ​ការ​របស់ Vietjet​។ ការ​ទូទាត់​នានា អាច​ធ្វើ​ឡើង​យ៉ាង​ងាយស្រួល​តាម​រយៈ Visa/ MasterCard/ AMEX/ JCB/ KCP/ UnionPay​។

    ជា​​មួយ​នឹង​ការ​​បញ្ចុះ​តម្លៃ​រហូត​ដល់​ ៧០%នេះ ក្រុមហ៊ុន Vietjet ចង់​ផ្តល់​ភាព​រីក​រាយ និង​បទ​ពិសោធ​ប្រកប​ដោយ​ផាសុខ​ភាព​សម្រាប់​រាល់​អ្នក​ដំណើរ​ទាំង​អស់​​នៅលើ​យន្តហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ដ៏​មាន​ផាសុខ​ភាព និង​ហោះ​លើ​រយៈ​កម្ពស់ ១​ម៉ឺន​ម៉ែត្រ ជម្រើស​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​ក្តៅ​​ៗ​ចំនួន​៩​លើក ដែល​បម្រើ​ដោយ​បុគ្គ​លិក​​ប្រកប​ដោយ​ភាព​រួស​រាយ​រាក់​ទាក់ ក៏ដូច​ជា​កម្ម​វិធី​ប្រម៉ូ​សិន​​ជាច្រើន សកម្ម​ភាព​​កម្សាន្ត​នានា និង​សេវា​បន្ថែម​ដ៏​ទំនើប​ជា​ច្រើន​ទៀត​នៅលើ​ផ្លាត​ហ្វម​​ពាណិជ្ជ​កម្មអេ​ឡិច​ត្រូនិក​។

    ដើម្បី​ឆ្ពោះ​ទៅកាន់​អនា​គត​បៃ​តង ក្រុមហ៊ុន​អាកាស​ចរណ៍​ជំនាន់ថ្មី Vietjet ក៏​កំពុង​តែ​​ធ្វើ​ការ​វិវឌ្ឍ​​លើ​ការ​​ប្រតិ​បត្តិ​​​កម្មវិធី​ឈ្មោះ​ថា «ការ​ពារ​ភព​ផែន​ដី​របស់​យើង ហោះ​ហើរ​ជាមួយ Vietjet» ដើម្បី​ការ​ពារ​ផែន​ដី​ កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​ធម្ម​ជាតិ និង​​ជំ​ងឺ​ឆ្លង ក៏ដូច​ជា​ជួយ​​នាំ​យក​តម្លៃ​ដ៏​សំខាន់​ទាំង​នេះ ទៅកាន់​ពល​រដ្ឋ​ដែល​​កំពុង​រស់​នៅ​ក្នុង​គោល​ដៅ​ជា​ច្រើន ដែល​ Vietjet មាន​ខ្សែ​ហោះ​ហើរ​​។​

    Vietjet បាន​ធ្វើ​ការ​​យ៉ាង​ប្រកៀក​ជា​មួយនឹង​​អាជ្ញា​ធរគ្រប់​ជាន​ថ្នាក់​ដូច​ជា ការិយា​ល័យ​សុខាភិបាល និង​អាជ្ញា​ធរ​គ្រប់​គ្រង​អាកាស​យាន្ត​ដ្ឋាន ដើម្បី​​អនុ​វត្ត​យ៉ាង​សកម្ម​​នូវ​រាល់​​ការ​ប្រតិ​បត្តិ​ទាំង​អស់​ស្រប​តាម​កម្រិត​ស្តង់​ដារ​កំពូល​ទូទាំង​សកល​។​ ក្រុមហ៊ុន ក៏​អនុ​វត្ត​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​តាម​ការ​ណែនាំ​ទាំង​​​អស់​ដែល​ត្រូវ​បាន​ចេញ​ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) អង្គ​ការ​សុខ​ភាព​ពិភព​​លោក (WHO) ដើម្បី​​ការ​ពារ​ការ​រីក​រាល​ដាល់​របស់​ជំ​ងឺ​ផ្សេង​ៗ និង​ដើម្បី​ធា​នា​ឲ្យ​នូវ​​សុវត្ថិ​ភាព​ដ៏ខ្ពស់​បំផុត​សម្រាប់​​បុគ្គ​លិក អ្នក​ដំណើរ និង​សហ​គមន៍​ទាំងមូល​៕

    (*) មិន​រាប់​បញ្ចូល​ពន្ធ តម្លៃ​ផ្សេង​ៗ និង​មាន​សុពល​ភាព​​សម្រាប់​តែ​សំបុត្រ​ក្នុង​ប្រម៉ូ​សិន​ប៉ុណ្ណោះ

    (**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ

    អំពីក្រុម​ហ៊ុន Vietjet

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹ​តែ​ជា​​ឧស្សា​ហកម្ម​អាកាស​ចរណ៍​ដែល​បង្កើត​ឲ្យ​មាន​​បដិ​វដ្តន៍​​ក្នុង​ប្រទេស​វៀត​ណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ដែលមាន​ការ​ច្នៃ​ប្រឌិត​ថ្មី​មួយ​ទូ​ទាំង​តំបន់​នេះ និង​ជុំ​វិញ​ពិភព​លោក​ផងដែរ​។ ជា​មួយនឹង​ការផ្តោត​លើ​សមត្ថ​ភាព​គ្រប់គ្រង​លើ​ការ​ចំណាយ​ថ្លៃ​ដើម ការ​ប្រតិ​បត្តិ​​ដ៏មាន​ប្រសិទ្ធិ​ភាព ក្រុមហ៊ុន Vietjet ផ្តល់​ឱកាស​ហោះហើរ​ជា​មួយ​នឹង​​តម្លៃសំបុត្រប្រកបដោយភាពសន្សំសំចៃ និង​បត់​បែន ក៏ដូច​ជា​សេវាកម្មចម្រុះ​ផ្សេង​គ្នា​ជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

    ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ឯក​​ជន​ដ៏​ធំបំផុត​របស់​​វៀត​ណាម ក្រុមហ៊ុន​នេះ ក៏​ទទួល​បាន​រង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 និង​ឆ្នាំ​2019 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com និង​បាន​​ជាប់​ឈ្មោះ​ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោកក្នុងឆ្នាំ 2018 និង​ឆ្នាំ2019 សម្រាប់​​ភាពរឹងមាំផ្នែកហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការចាត់ថ្នាកនេះធ្វើឡើងដោយAirfinance Journal​។ ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ ក៏​​ទទួល​បាន​ពាន​រង្វាន់​​ក្នុង​នាម​ជា​​ ក្រុមហ៊ុន​អាកាស​ចរណ៍ល្អ​បំផុត សម្រាប់ការគិតថ្លៃសេវាដឹកជញ្ជូនទាបបំផុត ដែល​ទទួល​ស្គាល់​​ដោយ​អង្គ​ភាព​ល្បី​ៗ​ជាច្រើន​ដូច​ជា Skytrax, CAPA, Airline Ratings និង​អង្គ​ភាព​ជាច្រើន​ទៀត​។

    ជា​មួយ​នឹង​ការ​ប្រជុំ​ដោយ​​យន្ត​ហោះ​មាន​អាយុ​កាល​វ័យ​​ក្មេង និង​ទំនើប ដោយ​មានកម្រិត​អាយុ​ជា​មធ្យម​ត្រឹម​តែ​ ២,៧​ឆ្នាំ និង​ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឈាន​​មុខ​គេក្នុង​ពិភព​លោក ដេល​ផ្តោត​លើ​ប្រព័ន្ធ​សុវត្ថិ​ភាព គុណ​ភាព និង​ភាព​ជឿ​ទុក​ចិត្ត​បាន​លើ​បច្ចេកទេស ក្រុមហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះហើរ​ជាប្រចាំ​ថ្ងៃ​ចំនួន​៤០០​លើក និង​បាន​ដឹក​ជញ្ជូន​អ្នក​​ដំណើរ​ជិត​១០០​លាន​នាក់ មក​ទល់ពេលនេះ ទូ​ទាំង​បណ្តាញ​ដែលមានការ​ពង្រីក​របស់​ខ្លួន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គោល​ដៅ​ជាច្រើន ទូ​ទាំង​ប្រទេស​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​​នានា ក្នុង​ប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ សិង្ហ​បុរី ហុង​កុង ឥណ្ឌូនេស៊ី ថៃ ម៉ា​ឡេស៊ី មីយ៉ាន់​ម៉ា កម្ពុជា និង​ចិន​៕

    សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​​ទៅកាន់៖ www.vietjetair.com

    ទំនាក់​ទំនង​ព័ត៌​មាន៖

    ក្រុមហ៊ុន QED

    កម្ពុជា (ភាសា​ខ្មែរ)

    លោក អ៊ិន សុផេង

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 87 222 817

    កម្ពុជា (ភាសា​អង់​គ្លេស)

    លោក Julian Rake

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 93 324 283

    ក្រុមហ៊ុន Vietjet

    កញ្ញា Kieu Duong (ហៅ Amy)

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +84 932 775 066

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ