• អាមេរិក ត្រៀមធ្វើតេស្តវ៉ាក់សាំងវីរុស COVID-19 លើមនុស្សនៅសប្ដាហ៍ក្រោយនេះ

    មន្ត្រីអាមេរិកបានឱ្យដឹងថា ការសាកល្បងព្យាបាលដើម្បីធ្វើតេស្តវ៉ាក់សាំងវីរុស COVID-19 នៅលើមនុស្សនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ អ្នកចូលរួមដំបូងនឹងទទួលបានវ៉ាក់សាំងពិសោធន៍នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដើម្បីធ្វើតេស្តរកផលប៉ះពាល់ណាមួយដែលអាចកើតមាន ប៉ុន្តែអ្នកចូលរួមនោះនឹងមិនត្រូវបានគេចាក់វីរុសចូលដោយផ្ទាល់នោះទេ។ មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Associated Press ថា ការសាកល្បងនេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានសុខភាពជាតិ ហើយនឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីថល។ វានឹងចាប់ផ្តើមជាមួយអ្នកស្ម័គ្រចិត្ត ដែលមានសុខភាពល្អចំនួន ៤៥នាក់ នៅវិទ្យាស្ថានស្រាវជ្រាវសុខភាព Kaiser Permanente Washington ។

    ប៉ុន្តែទោះបីជាការធ្វើតេស្តនេះដំណើរការល្អក៏ដោយ អ្នកជំនាញនិយាយថា ពួកគេត្រូវចំណាយពេលជាងមួយឆ្នាំ ដើម្បីអភិវឌ្ឍ និងសាកល្បងវ៉ាក់សាំងបានពេញលេញ។ ជាក់ស្ដែងក្រុមហ៊ុនឱសថមួយចំនួននៅជុំវិញពិភពលោកបច្ចុប្បន្ននេះ កំពុងធ្វើការលើវ៉ាក់សាំងវីរុស COVID-19 ដែលកំពុងវាយប្រហារដល់មនុស្សជាង ១៥០,០០០ និងបានសម្លាប់មនុស្សជិត ៦,០០០នាក់។ ក្រុមមួយនៅសាកលវិទ្យាល័យឃ្វីនលែនក្នុងប្រទេសអូស្ត្រាលី បានប្រកាសកាលពីខែមុនថា ពួកគេក៏បានបង្កើតវ៉ាក់សាំងដែលមានសក្តានុពលរួចហើយដែរ ប៉ុន្តែត្រឹមតែបានធ្វើតេស្តលើសត្វប៉ុណ្ណោះ។ សាស្រ្តាចារ្យ Paul Young ប្រធានសាលាគីមីវិទ្យានិងជីវវិទ្យានៃសាកលវិទ្យាល័យឃ្វីនលែន បាននិយាយថាក្រុមការងារដែលមានគ្នា ២០នាក់របស់គាត់ បាននិងកំពុងធ្វើការ “ដើម្បីកំណត់ពេលវេលា” ដើម្បីពន្លឿនវ៉ាក់សាំងរបស់ពួកគេ ក្នុងរយៈពេលតែ៣សប្តាហ៍ប៉ុណ្ណោះ។

    ចំណែកក្រុមហ៊ុន Inovio Pharmaceuticals ក៏មានគោលបំណងចាប់ផ្តើមធ្វើតេស្តសុវត្ថិភាពសម្រាប់វ៉ាក់សាំងរបស់ខ្លួននៅខែក្រោយ នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តម្ភៃសាមសិបនាក់នៅសាកលវិទ្យាល័យ Pennsylvania និងមជ្ឈមណ្ឌលសាកល្បងមួយនៅទីក្រុង Kansas City រដ្ឋ Missouri បន្ទាប់មកក៏មានការសិក្សាស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ