• មហាសេដ្ឋី Bill Gates សម្រេចលាឈប់ពីតំណែង ក្នុងដល់វ័យ ៦៥ឆ្នាំ ទៅធ្វើបុណ្យធ្វើទានវិញ

    ស្ថិតក្នុងវ័យ ៦៥ឆ្នាំ លោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft បានប្រកាសលាលែងពីដំណែងចេញពីក្រុមប្រឹក្សាភិបាលរបស់លោកនៅក្នុងអាយុ៦៥ឆ្នាំ ក្នុងគោលបំណងចំណាយពេលផ្តោតសំខាន់ទៅលើសកម្មភាពសប្បុរសធម៌ ។

    មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី២លើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft អស់រយៈពេល៤៥ឆ្នាំមកហើយនោះ បានចាប់ផ្តើមថយចេញបន្តិចម្តងៗពីការធ្វើពាណិជ្ជកម្មរបស់លោកតាំងពីឆ្នាំ២០០៨ ទោះបីជាលោកនៅកាន់ដំណែងជាក្រុមប្រឹក្សាភិបាលក៏ដោយ ។

    លោក Bill Gates បានមានប្រសាសន៍ថាពីការលាឈប់នេះថា៖ “ដើម្បីចំណាយពេលបន្ថែមលើសកម្មភាពសប្បុរសធម៌ដែលចាំបាច់ដូចជា បញ្ហាសុខភាពពិភពលោក និង ការអភិវឌ្ឍ ការអប់រំ និង ការបង្កើនការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ” ទើបលោកសម្រេចលាឈប់ពីតំណែង ។​

    លោកក៏មានប្រសាសន៍បន្ថែមទៀតថា៖ Microsoft តែងតែជាផ្នែកមួយដ៏សំខាន់នៃជីវិតការងាររបស់ខ្ញុំ” ហើយលោកក៏នៅតែបន្តទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផងដែរ ។ ប៉ុន្តែលោកក៏បាននិយាយថា៖ “ខ្ញុំសម្រេចចិត្តដើរមកផ្លូវថ្មីនេះ ដែលជាឱកាសក្នុងការរក្សាមិត្តភាព និង កដៃគូសហការដែលមានតម្លៃបំផុតសម្រាប់ខ្ញុំ ឱ្យបានចូលរួមចំណែកក្នុងរឿង២ ដែលមួយជាក្រុមហ៊ុនដែលខ្ញុំមានមោទនភាពជាមួយ និង មួយវិញទៀតគឺការតាំងចិត្តរបស់ខ្ញុំក្នុងការដោះស្រាយបញ្ញាដែលសកលលោកកំពុងជួបប្រទះ”

    យោងទៅតាមគេហទំព័រ Forbes លោក Bill Gate គឺជាអ្នកមានទ្រព្យសម្បតិ្តច្រើនជាងគេលើពិភពលោកលំដាប់ទី២ក្នុងចំនួនទឹកប្រាក់ ជាង១០០ពាន់លានដុល្លារ បន្ទាប់ពីលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនអាម៉ាហ្សូន ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ