• មិនមែនជារឿងកំប្លែងទេ! ព្រោះតែ Covid-19 អត់​ភ្ញៀវទេសចរ​មកលេង សត្វ​ស្វា​ដាច់​អាហារ នាំគ្នា​ចូល​អុកឡុក និងខាំគ្នាដណ្តើមអាហារ

    ពពួកសត្វ​ស្វា​នៅក្នុង​ខេត្ត Prachuap Khiri Khan ប្រទេសថៃ បាននិងកំពុង «​កាន់កាប់​» និង​លុកលុយ​បំផ្លាញ​អគារ​សាលាក្រុង​ក្នុង​តំបន់ (​អគារ​ចាស់​) មួយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​គ្មាន​ជម្រើស ត្រូវ​ប្តូរ​ទៅកាន់​អគារ​សុវត្ថិភាព​ផ្សេង​ដើម្បី​ធ្វើការ ។

    ​អគារ​សាលាក្រុង​ចាស់​ស្ថិតនៅ​ខាងស្តាំ​ជាប់​នឹង​អាគារ​សាលាក្រុង​ថ្មី​ដែលមាន​ចំងាយ​ប្រហែល ១០០ ម៉ែត្រ​ពី​ភ្នំ Khao Chong Krachok ។​

    សត្វ​ស្វា​ទាំងនោះ ដំបូង​ឡើយ បាន​កាន់កាប់​កន្លែង​ទាក់ទាញ​ដ៏​ល្បីល្បាញ​មួយ ហើយ​ចាប់ផ្តើម​ពង្រីក​ដល់ទី​ប្រជុំជន​។ វា​ត្រូវបាន​គេ​មើលឃើញថា ជាមួយនឹង​ស្ថានភាព Covid-19 បច្ចុប្បន្ន ដែល​បង្ក​ឲ្យ​បាត់បង់​ភ្ញៀវទេសចរ​មកកាន់​តំបន់​នោះ ដែលជា​ហេតុ​សត្វ​ស្វា​កំពុង​ស្វែងរក​ចំណី​ប្រចាំថ្ងៃ​បាន​។​

    ​ពិតណាស់ ពួកវា​បាន​ហែក​ដំបូល ខ្សែភ្លើង ពិ​ដាន បំ​ពូ​ល​ភ្លើង និង​ឧបករណ៍​នៅក្នុង​ការិយាល័យ ។ មន្ត្រី​ដែល​ធ្វើការ​នៅក្នុង​អគារ​នោះ​មិនអាច​ដោះស្រាយ​ជាមួយ​សត្វ​ស្វា​ទាំងនោះ​បានទេ ហើយ​គ្មាន​ជំរើស​ក្រៅពី​ស្វែងរក និង​ជួល​អគារ​ផ្សេងទៀត ដើម្បី​ធ្វើការ​បណ្តោះអាសន្ន ។ នៅពេល​ធ្វើការ​ត្រួតពិនិត្យ ផ្នែក​ខ្លះ​នៃ​ក្បឿង​ដំបូល​សេ​រ៉ា​មិច​ត្រូវបាន​របើក​ខ្ទេច​ចេញពី​អាគារ​។ នៅ​ខាងក្នុង​ពិ​ដាន​អាគារ ត្រូវបាន​បាត់បង់ ហើយ​យើង​អាច​មើលឃើញ​មេឃ​ពី​ខាងក្នុង​។​

    ​គេ​មានការ​ព្រួយបារម្ភ​ថា ប្រសិនបើ​មាន​ភ្លៀង​ធ្លា​ក់មក នោះ​ខាងក្នុង​អគារ​នឹង​លេច​ទឹក ដែល​ប្រឈម​គ្រោះថ្នាក់​នឹង​ខ្សែភ្លើង​ឆក់​បំផុត ។​

    ​មិន​ត្រឹម​ប៉ុណ្ណោះ សត្វ​ស្វា​ទាំងនេះ បាន​បំផ្លាញ​រថយន្ត​ដែល​ចត​នៅក្នុង​តំបន់​នោះ ដោយ​រួមទាំង​រថយន្ត​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី ដែល​ត្រូវការ​ទៅកាន់​នៅ​សាលាក្រុង ។ ពួកវា​ភាគច្រើន​បាន​ហែក​កញ្ចក់​មើល​ក្រោយ (rear-view mirror) ។ រៀងរាល់​ល្ងាច សត្វ​ស្វា​ទាំងនោះ​បន្ត​ចូល​សាលាក្រុង ដើម្បី​បន្ត​ស្វែងរក​ចំណី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ