• អ្នកភ្នំពេញ នឹងដាច់ភ្លើង ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃស្អែកនេះទៅ នៅតាមតំបន់ទាំងនេះ

    អគ្គិសនីកម្ពុជា ហៅកាត់ថា EDC បានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួននៅរាជធានីភ្នំពេញ ដោយសារតែការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

    អគ្គិសនីកម្ពុជា បានជូនដំណឹងថា៖ “សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីភំ្នពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០

    ទីតាំង និងពេលវេលាដែលត្រូវផ្តាច់៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ