ញាក់សាច់! Floyd ចង់យកលុយមួយចំនួនដើម្បីទិញក្លិប Newcastle ទាំងមូល

អ្នកប្រដាល់កំពូលឌឺ Floyd Mayweather បានធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់អង់គ្លេសមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយពីរូបគេបង្ហាញអារម្មណ៍ថាចង់បញ្ចេញលុយមួយចំនួនដើម្បីទិញក្លិប Newcastle ។

ការបង្ហាញមហិច្ឆតារបស់កីឡាកររូបនេះ គឺស្របពេលដែលគេកំពុងតែចូលរួម​ដំណើរ​ទេសចរណ៍​កម្មវិធី “An evening with” របស់​គេ នៅទីក្រុង New Castle ប្រទសអង់គ្លេស ដោយរូបគេបាននិយាយដោយផ្ទាល់មាត់ថា Newcastle “ជា​ក្រុម​​អស្ចារ្យ​មួយ ប្រសិន​បើ​គ្រប់គ្នា​ចង់​ឲ្យ​ខ្ញុំ​ទិញ​ក្រុម Newcastle សូម​ប្រាប់​ខ្ញុំ​មក” ។

គួរបញ្ជាក់ថា អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​​ខាង​លើ​មាន​ទ្រព្យ​រង្វង់ ​៧០០ ​លាន​ផោន ដែលបាន​មក​ពី​ការ​ឡើង​សង្វៀន ដោយក្នុងនោះរូបគេ​ទទួល​បាន ​៣០០​ លាន​ផោន ក្នុង​ជំនួប​ជាមួយ Conor McGregor កាល​ពី​ឆ្នាំ​ ២០១៧ កន្លងទៅ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ