• តួសម្តែងល្បីក្នុងរឿង Forrest Gump លោក Tom Hanks និងភរិយា Rita Wilson តេស្តឃើញវីរុសកូរ៉ូណា Covid-19!

    តារាសម្តែងប្រុសធ្លាប់ឈ្នះពានរង្វាន់ Oscar លោក Tom Hanks និងភរិយា Rita Wilson បានតេស្តរកឃើញថាមានវីរុសកូរ៉ូណា ខណៈកំពុងនៅប្រទេសអូស្រ្តាលី ដើម្បីចាប់ផ្តើមថតរឿង។

    លោក Tom Hanks បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា លោក និងភរិយាបានឆ្លងវីរុសកូរ៉ូណា។ បច្ចុប្បន្នតារាសម្តែងវ័យ ៦៣ឆ្នាំរូបនេះកំពុងនៅប្រទេសអូស្ត្រាលី ដើម្បីត្រៀមថតរឿងទាក់ទងនឹងជីវិតអតីតតារាចម្រៀងអាមេរិក Elvis Presley។

    បើតាមសម្តីលោក Hanks បាននិយាយថា “សួស្តីអ្នកទាំងអស់គ្នា Rita ហើយនិងខ្ញុំកំពុងនៅអូស្ត្រាលី។ យើងមានអារម្មណ៍ថាអស់កម្លាំងបន្តិច ដូចជាកើតផ្តាសាយ ហើយរមាស់ខ្លួន ហើយក៏ក្តៅខ្លួនបន្តិចផងដែរ។ ដើម្បីប្រាកដច្បាស់ យើងក៏បានធ្វើតេស្ត ហើយក៏រកឃើញថាវិជ្ជមានចំពោះវីរុសកូរ៉ូណា”។

    លោក Hanks បានបន្ថែមទៀតថា លោកនិងភរិយានឹងធ្វើតេស្ត, តាមដាន និងនៅដាច់ដោយឡែកពីគេ តាមការណែនាំ ដើម្បីសុវត្ថិភាពសាធារណៈជន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ