• អធិការបតីអាល្លឺម៉ង់ ប្រាប់ថា ប្រជាជនអាល្លឺម៉ង់ ពី៦០ ទៅ៧០ភាគរយ ទំនងជាអាចនឹងឆ្លង COVID-19

    (ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បាននិយាយថា ប្រជាជនអាល្លឺម៉ង់ ពី៦០ ទៅ៧០ភាគរយ ទំនងជាអាចនឹងឆ្លង COVID-19 ហើយអ្វីដែលរដ្ឋាភិបាលរបស់លោកស្រី ត្រូវធ្វើនោះគឺពន្យឺតការរីករាលដាលនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

    ថ្លែងនៅក្នុងសន្និសទីសារព័ត៌មានមួយ នៅឯទីក្រុងប៊ែរឡាំង នៅថ្ងៃពុធនេះ លោកស្រី មឺគែល បានគូសបញ្ជាក់ដូច្នេះថា៖«នៅពេលវីរុសកូរ៉ូណា មកដល់ទីនេះ (អាល្លឺម៉ង់) ប្រជាជនគ្មានប្រព័ន្ធការពាររាង្គកាយរឹងមាំ និងគ្មានការព្យាបាល…នោះវាអាចនឹងធ្វើឱ្យប្រជាជនពី៦០ ទៅ៧០ភាគរយ ឆ្លង COVID-19។ ដូច្នេះអ្វីដែល យើងត្រូវផ្ដោតនោះគឺ ពន្យឺតការរីករាលដាលរបស់វីរុស»។

    គួរជម្រាបថា ការកត់សម្គាល់របស់លោកស្រី មឺគែល ធ្វើឡើង បន្ទាប់ពីកាសែតអាល្លឺម៉ង់ Bild រិះគន់ចំពោះការដោះស្រាយបញ្ហា COVID-19 របស់លោកស្រី ដោយ ចេញផ្សាយនូវពាក្យស្លោកថា៖ «គ្មានការបង្ហាញខ្លួន គ្មានសុន្ទរកថា គ្មានមេដឹកនាំ នៅក្នុងពេលមានវិបត្តិ»។ អាល្លឺម៉ង់ មានចំនួនអ្នកឆ្លង COVID-19 ១,២៩៦នាក់ ក្នុងនោះមាន២នាក់បានស្លាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ