• លោក ​វីល្លាម សង្កេតឃើញថា ​វីរុស កូ​វីដ-១៩ បង្កឲ្យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​ មាន​ភាពស្ងប់ស្ងាត់​

    សៀមរាប​៖ លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នៅ​ថ្ងៃទី​១១​មីនា បាន​ថ្លែងថា ថ្ងៃនេះ​ខ្ញុំ​បាន​ដេី​រ​លេង​ជុំវិញ​ប្រាសាទអង្គរវត្ត និង​បាន​ដេី​រ​ស្ទេី​រ​ជុំវិញ​ក្រុង​សៀមរាប ជាពិសេស​ក៏បាន​ចូល​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ក្នុង​ផ្សា​លេី​ផងដែរ ក្រោយ​មានការ​ផ្ទុះ​ឡេី​ង​នៃ​ភាពភ័យខ្លាច​របស់​ពល​រដ្ឋ​មួយចំនួន​ចំពោះ​ខេត្តសៀមរាប បន្ទាប់ពី​ជនជាតិ​ជប៉ុន​ម្នាក់​បានចេញ​ពី​ខេត្តសៀមរាប និង​ត្រូវបាន​រក​ឃេី​ញ​ថា​មាន​វីរុស កូ​វីដ ១៩ ហេី​យ​បញ្ហា​នេះ​ហេី​យ​ដែល​បង្កបានជា​ភាពស្ងប់ស្ងាត់​ផ្នែក​ខាង​ទេសចរណ៍​បន្ថែមទៀត​នៅ​ខេត្តសៀមរាប បន្ទាប់ពី​ការ​ស្ងប់ស្ងាត់​ខ្លះ​កេី​ត​មាន​ជា​យូរ​មក​ហេី​យ​មិនមែន​ទេី​ប​តែ​ពេលនេះ​ទេ ។

    ​លោក​បាន​លើកឡើងថា បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ខ្ញុំ​សូម​អំពាវនាវ​ជូន​បងប្អូន ចំពោះ​ភាពចាំបាច់​ក្នុង ការការពារ​ខ្លួន​ដោយ​អាច​ធ្វេី​បាន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជុំវិញ​បញ្ហា​កូ​វីត​១៩​នេះ ដេី​ម្បី​ថែរក្សា​សុខភាព​របស់​ប្អូន ។ សូម្បី​ខ្ញុំ​ក៏បាន​ប្រេី​ក្រ​ម៉ា​សម្រាប់​ការពារ​ខ្លួន​ដែរ តែ​មិន​ប្រេី​ម៉ាស់​ទេ​ព្រោះ ការ​ប្រេី​ម៉ាស់​ខណៈដែល​កម្ពុជា​យេី​ង​នាំចូល​ពី​បរទេស ធ្វេី​ឲ្យ​បរទេស​ប្រឹង​ផលិត​លក់​ក្នុងតម្លៃ​ថ្លៃ ហេី​យ​ខ្មែរ​យេី​ង​ខ្លះ​មិនមាន​លទ្ធភាព​។

    ​លោក​ថា ជា​ចិត្តសាស្ត្រ មនុស្ស​ណា​ក៏​ភ័យខ្លាច​ជំងឺ​ដែរ ប៉ុន្តែ​ក៏​មិនត្រូវ​ភ័យខ្លាច​ហួសហេតុ​ពេក តាម​ការ​បំផុសបំផុល​អគតិ​រប​ស់​ក្រុម​មួយ​ក្ដាប់​តូច​នោះ​ឡេី​យ ព្រោះ​កម្ពុជា​ពុំទាន់​មាន​នរណា​ស្លាប់​ដោយសារ​ជំងឺ កូ​វីដ នោះទេ ហេី​យ​បញ្ហា​នេះ​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​នៅ​ឡេី​យ ការ​ភ័យ​ហួសពេក​និង​ប​ង្កេី​ត​បានជា​វីរុស​ធំ​មួយទៀត​ដែល​ពិបាក​ព្យាបាល​។ ដែល​វីរុស​នោះ​គឺជា « វិបត្តិ​សេដ្ឋកិច្ច » ហេី​យ​វីរុស​នោះ​វា​កេី​ត​ពី​ភាពភ័យខ្លាច បិទទ្វា​ហាង មិន​ចេញ​រកស៊ី មិន​ចេញ​ដេី​រលេ​ង រេី​ស​អេី​ង​គ្នា ។​ល​។ ដែល​វីរុស​សេដ្ឋកិច្ច​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ។​

    ​កុំ​ភ័យខ្លាច​រហូត​ទុក​តំបន់​ទេសចរណ៍វប្បធម៌​របស់ខ្លួន​ដែលជា​កេរ​មរតក​ដ៏​មានតម្លៃ​ចោល ពិតណាស់​ពិតជា​មានកា​រ​ធ្លាក់ចុះ​នៃ​កំ​ណេី​ន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រាកដ​មែន ព្រោះ​បណ្ដា​ប្រទេស​នានា កំពុង​អំពាវនាវ​ពលរដ្ឋ​ខ្លួន​ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​នេះ​ផងដែរ ។ ប្រទេស​ថៃ វៀតណាម កូរ៉េ ចិន អ៉ី​តា​លី បារាំង ពេលនេះ​សុទ្ធតែ​ប្រឈម​ការធ្លាក់ចុះ​ដូច​កម្ពុជា​ដែរ ។​

    ​លោក​បញ្ជាក់ថា ជា​ទស្សនៈ​របស់ខ្ញុំ ៖ មនុស្ស​ក្នុង​ពិភពលោក​យេី​ង​បាន​ប្រយុទ្ធ​នឹង​ជំងឺ រួមទាំង​គ្រោះធម្មជាតិ​យូ​ណា​ស់មក​ហេី​យ ទម្រាំ​កសាង​នូវ​សមិទ្ធផល​សម្រាប់​មនុស្ស​ជំនាន់​នេះ​បាន ដោយសារតែ​ភាពក្លាហាន​មួយ​មុខ​គត់ ។

    ​មួយវិញទៀត ជា​ទស្សន​ជាតិនិយម​របស់​ខ្មែរ​យេី​ង ខ្មែរ​ជួយ​ខ្មែរ ជា​ពាក្យ​ដែល​ខ្ញុំ​ឮ​ឡេី​ង​ហឹ​ង​ត្រចៀក​ម្ដងម្កាល​ដែរ ។ ឥឡូវនេះ​មជ្ឈមណ្ឌល​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ របស់​ខ្មែរ ខ្លួនឯង តេី​ចាំតែ​បរទេស​មក​ដេី​រលេ​ង ឬ​យេី​ង​ដេី​រ​លេង​ខ្លួនឯង ? យេី​ង​ដេី​រ​ខ្លួនឯង​ក៏​ចំណេញ​ជាង ។​

    ​ហេី​យ​អាជ្ញាធរ​ក៏ត្រូវ​មានគំនិត​ថ្មី​ក្នុងការ​ប​ង្កេី​ត​ភាព​ទាក់ទាញ​នៃ​តំបន់​ទេសចរណ៍​ផងដែរ បេី​ដី​ហុយ ផ្លូវ​ពិបាក ទំនិញ​ថ្លៃ កុំ​ថា​ទាល់តែ​បរទេស ខ្មែរ​គ្នាឯង​ក៏​រអ៊ូ​ដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ