• ល្អប្រពៃ! កម្ពុជា ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុតលើលោក

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា សមាគមអ្នកសរសេរអំពីការធ្វើដំណើរ ក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination – Heritage (International)។

    ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើង ព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយ ទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។

    គួរបញ្ជាក់ថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ