លោក Tim Cook អនុញ្ញាតឲ្យបុគ្គលិក Apple ធ្វើការពីផ្ទះ ព្រោះខ្លាចវីរុសកូរ៉ូណា

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បានអនុញ្ញាតឲ្យបុគ្គលិកភាគច្រើនរបស់ខ្លួន នៅតាមការិយាល័យទូទាំងពិភពលោក ធ្វើការពីផ្ទះ ហើយបានហៅការផ្ទុះឡើងនៃវីរុសកូរ៉ូណាថាជា “ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក” និងជា “ពេលវេលាប្រកួតប្រជែង” មួយទៀតផង។

លោក Cook បានប្រាប់បុគ្គលិកនៅតាមការិយាល័យនៅទូទាំងពិភពលោកថា ឲ្យធ្វើការពីផ្ទះបានប្រសិនបើការងារអនុញ្ញាត ចាប់ពីថ្ងៃទី០៩ ដល់ ១៣ ខែមីនានេះ។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខាងលើបានបន្ថែមទៀតថា ការអនុវត្តនេះត្រូវបានធ្វើឡើងនៅតាមការិយាល័យ ក្នុងប្រទេសដែលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាខ្លាំង ដូចជា នៅតំបន់ Santa Clara Valley និង Elk Grove ក្នុងរដ្ឋ California, ទីក្រុង Seattle, កូរ៉េខាងត្បូង, ជប៉ុន, អ៊ីតាលី, អាល្លឺម៉ង់, បារាំង, ស្វីស និងចក្រភពអង់គ្លេស។

ក្រៅពីការលើកទឹកចិត្តឲ្យធ្វើការពីផ្ទះ លោក Cook បាននិយាយថា Apple កំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកាត់បន្ថយចំនួនមនុស្សធ្វើការនៅការិយា និងធានាថាក្រុមការងារដែលនៅការិយាល័យ អាចបំពេញការងាររបស់ពួកគេដោយសុវត្ថិភាព និងគ្មានការព្រួយបារម្ភឡើយ៕

វិធីការពារខ្លួនអ្នក និងការពារពីការឆ្លងនៃវីរុសកូរ៉ូណា គឺត្រូវ៖

  • ចៀសវាងប៉ះពាល់នឹងមនុស្សដែលមានអាការៈមិនស្រួល
  • កុំយកដៃដែលមិនទាន់បានលាងទៅប៉ះនឹងភ្នែក ច្រមុះ និងមាត់
  • ប្រើក្រដាសជូតមាត់ខ្ទប់ពេលក្អក និងក្រដាស រួចបោះចោលទៅក្នុងធុងសំរាម ហើយលាងដៃអ្នកចេញ
  • ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ