• តុលាការប្រទេសប៉ារ៉ាហ្គាយកាត់ទោស Ronaldinho ជាប់ពន្ធនាគារ ៦ខែពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ

    រូបភាពរបស់តារាបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Ronaldinho វ័យ ៣៩ឆ្នាំត្រូវបានគេបង្ហោះលើគេហទំព័រដើម្បីត្រៀមបង្ហាញខ្លួននៅចំពោះមុខចៅក្រម បន្ទាប់ពីគាត់ ត្រូវបានសមត្ថកិច្ចប៉ូលីសប្រទេសជិតខាងប្រេស៊ីលរបស់ខ្លួនគឺ ប៉ារ៉ាហ្គាយចោតប្រកាន់លើរូបគេ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលទៅប្រទេសពួកគេ ហើយចៅក្រុមបានកាត់ទោសអោយរូបគេជាប់ពន្ធនាគាររយៈពេល៦ខែ។

    យ៉ាងណាមិញមេអតីតខ្សែប្រយុទ្ធ PSG ,Barcelona និង AC.Milan បានស្នើសុំអោយតុលាការដោះលែងរូបគេអោយនៅក្រៅឃុំដោយបន្តអោយស្នាក់នៅក្នុងសណ្ឋាគារ ទោះបីជាយ៉ាងណាតុលាការប៉ារ៉ាហ្គាយត្រៀមអនុវត្តទោស Ronaldinho និងបងប្រុសតាមច្បាប់ប្រទេសរបស់ខ្លួន ហើយត្រូវបានប៉ូលីសដាក់ខ្នោះដៃរូបគេជាមួយទឹកមុខស្រពាប់ស្រពោនតែមានដាក់កន្សែងបាំងដើម្បីបញ្ជូនទៅតុលាការ។

    វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Ronaldinho ដែលជួយក្រុមជម្រើសជាតិឈ្នះ World Cup ២០០២ និងបងបង្កើតគឺលោក Roberto ត្រូវបានឃាត់ខ្លួន នៅសណ្ឋាគារមួយនារាជធានី ប្រទេសប៉ារ៉ាហ្គាយកាលពីថ្ងៃសុក្រក្រោយរកឃើញកំហុសថាពួកគេទាំងពីរ ចូលមកប្រទេសជាប់ខាងមាតុភូមិប្រេស៊ីលរបស់ខ្លួនដោយកាន់លិខិតឆ្លងដែនក្លែងក្លាយនោះ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ New1

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ