• ទាហានកូរ៉េខាងជើង បានស្លាប់ជិត ២០០នាក់ ដោយសារ Covid-19 ប៉ុន្តែរដ្ឋាភិបាលនៅតែខំបិតបាំង

    ទាហាន​រាប់​រយ​នាក់​របស់​ប្រទេស​កូរ៉េខាងជើង ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​កូរ៉ូណាវីរុស ខណៈ​ដែល​រាប់​ពាន់​នាក់​ផ្សេង​ទៀត​កំពុង​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ។

    យោង​តាម​សារព័ត៌មាន Daily NK ឲ្យ​ដឹង​ថា ជំងឺ​ឆ្លង Covid-19 បាន​សម្លាប់​ទាហាន​កូរ៉េ​ខាង​ជើង ១៨០​នាក់​កាល​ពី​ខែ​មករា និង​កុម្ភៈ និង​ជាង ៣ ៧០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ឃុំ។ ដោយ​ឡែក​ប្រភព​មួយ​ផ្សេង​ទៀត​ពី Yonhap News Agency ឲ្យ​ដឹង​ថា​ពលរដ្ឋ​កូរ៉េខាង​ជើង​ជិត ១​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ដោយ​ភ័យ​ខ្លាច​ឆ្លង​ជំងឺ ប៉ុន្តែ ៤​ពាន់​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ ដោយ​សារ​ពួកគេ​មិន​មាន​ចេញ​រោគ​សញ្ញា។ ទោះ​យ៉ាង​ណា​ក៏​ដោយ ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​មិន​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ ដោយ​ពួកគេ​មិន​ព្រម​បញ្ចេញ​ព័ត៌មាន​ដែល​មាន​តម្លា​ភាព និង​ព្យាយាម​បិតបាំង​ពី​ការ​ផ្ទុះ​ឡើង​ជំងឺ​ក្នុង​ប្រទេស។ ជាមួយគ្នា​ដែរ មេដឹក​នាំ​ប្រទេស​ផ្ដាច់​ការ​នេះ កំពុង​ប្រកាន់​ខ្ជាប់​នូវ​គោល​គំនិត​ថា ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ​មិន​បាន​ឆ្លង​ចូល​ដល់​ប្រទេស​របស់​ខ្លួន​នោះ​ទេ។

    គួរ​បញ្ជាក់​ថា បើ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ កូរ៉ូណាវីរុស​បាន​សម្លាប់​មនុស្ស​ជិត ៤ ០០០​នាក់​ហើយ ខណៈ​ដែល​មនុស្ស​ជាង ១១២ ០០០​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺ​នៅ​ជុំវិញ​ពិភពលោក៕

    ប្រភព៖ Scmp

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ