• ជប៉ុន ណែនាំវិធី ២ យ៉ាង ដែលអាចជួយការពារលោកអ្នកពីការឆ្លងវីរុស COVID-19

    វីរុសកូរ៉ូណា ឬហៅបានថា COVID-19 កំពុងជះឥទ្ធិពលដល់មនុស្សនៅជុំវិញពិភពលោក។ ជាមួយនឹងភ្ញៀវទេសចររាប់លាននាក់ ដែលរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ២០២០ ការការពារខ្លួនអ្នកពីវីរុសគឺចាំបាច់បំផុត។ ប៉ុន្តែជាមួយព័ត៌មានមិនពិត និងជំនឿមិនត្រឹមត្រូវអំពីវីរុសឆ្លងជាច្រើន វាងាយនឹងធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ច្របូកច្របល់អំពីការថែរក្សាសុវត្ថិភាព។ ប៉ុន្តែយ៉ាងណាវេជ្ជបណ្ឌិត Intetsu Kobayashi អ្នកឯកទេសខាងការត្រួតពិនិត្យ និងការពារការមេរោគឆ្លង នៃសកលវិទ្យាល័យ Toho ក្នុងទីក្រុងតូក្យូ បានប្រាប់ពីវិធី ២យ៉ាង ដែលត្រូវបានណែនាំដោយក្រសួងសុខាភិបាលជប៉ុន។

    ១. លាងដៃ៖ លាងបែបរហ័សមិនរាប់បញ្ចូលទេ។ ព្រោះប្រសិនបើអ្នកលាងដៃឱ្យបានត្រឹមត្រូវ វានឹងចំណាយពេលប្រហែល ៣០វិនាទី។ ត្រូវប្រើសាប៊ូឱ្យច្រើន ផ្តោតលើការលាងពីគ្រប់ចន្លោះម្រាមដៃ ចុងម្រាមដៃ និងនៅក្រោមក្រចក ក៏ដូចជាកដៃរបស់អ្នកផងដែរ។

    ២. ពាក់ម៉ាស់មុខ៖ នៅពេលដែលដៃរបស់អ្នកលាងស្អាតរួច ត្រូវពាក់ម៉ាស់ដើម្បីការពារមាត់ ច្រមុះ និងចង្កា ហើយត្រូវប្រាកដថាមិនមានចន្លោះនៅសល់ចេញពីមុខ និងម៉ាស់របស់អ្នកនោះទេ។ ហើយពេលពាក់ម៉ាសសូមចៀសវាងប៉ះវា និងកុំប្រើម៉ាស់ដែលប្រើរួច។ នៅពេលដោះម៉ាស់ចេញត្រូវបោះវាចូលធុងសំរាម ហើយលាងដៃឱ្យស្អាតចេញភ្លាម!

    វេជ្ជបណ្ឌិត Intetsu Kobayashi បាននិយាយថា កំណត់ចំណាំអំពីម៉ាស់ពេទ្យ គឺវាមិនអាចការពារពីភាគល្អិតនោះទេ។ ប៉ុន្តែវីរុសនេះត្រូវបានឆ្លងរាលដាលដោយវត្ថុរាវ ដែលត្រូវបានបញ្ចោញតាមរយៈការក្អក ឬកណ្តាស់ ឬដោយប៉ះមាត់ ឬច្រមុះរបស់អ្នក បន្ទាប់ពីប៉ះពាល់អ្វីដែលមានវីរុសនៅលើវា។ ដូច្នេះម៉ាស់ការពារអ្នកពីការប៉ះមុខរបស់អ្នក និងការរាលដាលរបស់វីរុស ហើយវាការពារអ្នកពីវត្ថុរាវដែលខ្ចាយពីអ្នកដទៃ។

    ម៉ាស់ប្រហែលជាមិនសូវត្រូវបានគេប្រើនៅអាមេរិកខាងជើង ឬអឺរ៉ុបទេ ប៉ុន្តែវាត្រូវបានគេប្រើជាញឹកញាប់នៅអាស៊ី ជាពិសេសក្នុងរដូវកាលមានគ្រុនក្ដៅច្រើន ហើយត្រូវបានគេប្រើជាញឹកញាប់នៅពេលធ្វើដំណើរលើរថភ្លើង ឬដើរជុំវិញតំបន់ដែលមានមនុស្សច្រើនកុះករ។ មនុស្សជាច្រើនដែលឈឺហើយពាក់ម៉ាស់ គឺដើម្បីមិនឱ្យអ្នកដទៃឆ្លងពីពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ