• គ្រោះគិចមិនរួចមែន! បាក់អគារ​កម្ពស់​៥​ជាន់ សម្រាប់​ដាក់​អ្នកជំងឺ Covid-19 បណ្ដាលឱ្យ​មនុស្ស ៧០ នាក់ ជាប់​ក្រោម​គំនរ​បាក់បែក មិនដឹង​ស្លាប់ ឬ​រស់​ (វីដេអូ)

    ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា សណ្ឋាគារ​កម្ពស់ ៥ ជាន់ ដែល​ត្រូវបាន​គេ​ប្រើ​ជា​កន្លែង​បណ្តោះអាសន្ន​សម្រាប់​ដាក់​អ្នកជំងឺ Covid-19 បាន​ដួលរលំ​នៅ​ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍ (០៧ មីនា​)​។​

    China’s People’s Daily រាយការណ៍​ថា ក្រុម​សង្គ្រោះបន្ទាន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ដោយ​ធ្វើការ​យ៉ាង​ស្វិតស្វាញ ដើម្បី​ទាញ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​សង្ស័យ និង​អះអាងថា​បាន​ឆ្លង​វីរុស​នេះ ចេញពី​គំនរ​បាក់បែក​។ មនុស្ស​ចំនួន ២៣ នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ​គិត​ត្រឹម​ម៉ោង ៩ យប់ ម៉ោង​ក្នុង​តំបន់​។ មនុស្ស​សរុប​ចំនួន ៧០ នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជាប់​នៅក្រោម​អគារ​បាក់​រលំ​ក្នុង​ទីក្រុង Quanzhou, Fujian​។​

    ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា មនុស្ស​សរុប​ចំនួន ៧០ នាក់ បាន​ជាប់​នៅក្រោម​គំនរ​បាក់បែក ខណៈ​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​នៅតែ​បន្ត​។​

    ​រូបថត​នៅ​ពីលើ​អគារ​ដែល​ត្រូវបាន​បំផ្លាញ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា អគារ​នេះ​ហាក់ដូចជា​ដួលរលំ​ដោយ​ខ្លួនឯង ហើយ​គ្មាន​ផ្នែក​ណាមួយ​នៃ​អគារ​នោះ​នៅ​ឈរ​ឡើយ ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ