• រឿង​​ចោទ​​ប្រកាន់រវាង​អ្នកភូមិ និង​លោក ព្រាប សុវត្ថិ បាន​ឈានដល់​ទីបញ្ចប់​ហើយ ដោយ​អ្នកភូមិ ត្រូវបានសុំទោស​លោក (មានវីដេអូ)

    ករណី​វិវាទ​រវាង​អ្នកភូមិ និង​លោក ព្រាប សុវត្ថិ បាន​ឈានដល់​ទីបញ្ចប់​ហើយ ដោយ​លោក​បាន​ឯកភាព​ធ្វើតាម​សំណូមពរ​ទាំងអស់​រប​ស់​ប្រជាពលរដ្ឋ បន្ទាប់​ត្រូវបាន​សម្របសម្រួល​ដោះស្រាយ​ដឹកនាំ​ដោយ​លោក ឆាយ វាសនា នាយក​រដ្ឋបាល​សាលាខ័ណ្ឌ​សែន​សុខ អស់​ពេល​ប្រមាណ​១​ម៉ោង នៅឯ​ផ្ទះ​លោក ព្រាប សុវត្ថិ កាលពី​វេលា​ម៉ោង ១០ ព្រឹក​នេះ (​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០) ។​

    ​ទោះយ៉ាងណា ជុំវិញ​ការជួបជុំ​ទល់មុខ​គ្នា​ដោះស្រាយ​ចំពោះ​រឿង​ទាំងអស់នេះ ក្នុងនោះ​ចំណុច​ចោទប្រកាន់​ដែលថា​​លោក​ ព្រាប សុវត្ថិ ធ្វើរបង​រំលោភ​​លើ​ចំណីផ្លូវ ​ត្រូវបានរកឃើញថាមាន​ការភាន់ច្រឡំ​ ហើយ​ប្រជាពលរដ្ឋក៏បាន​សុំទោស​លោក ព្រាប សុវត្ថិ ផងដែរ បន្ទាប់ពី​បាន​យល់ច្បាស់​ពី​ការពន្យល់​បកស្រាយ​រប​ស់លោកភូមិបាល ។​

    ​ជាមួយនឹង​ការទទួលស្គាល់​កំហុសរ​បស់​ប្រជាពលរដ្ឋ លោក ព្រាប សុវត្ថិ ដែល​ទើប​ជួប​រឿងរ៉ាវ​នេះ​លើកដំបូង​ក្នុង​ឆាកជីវិត និង​ស្ទើរ​ស្រក់​ទឹកភ្នែក បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ថ្ងៃមុខ​ថ្ងៃក្រោយ មុននឹង​បង្ករឿង​ឡើងដល់​អ្នកផ្សេង គួរ​ណាស់​សួរនាំ​គ្នា​ទៅ ព្រោះ​សុទ្ធសឹងតែ​ជា​អ្នកភូមិ​របង​ជាមួយ និង​សំខាន់​ទៅដល់​អាជ្ញាធរ​ភូមិឃុំមានសមត្ថកិច្ច ទើប​ជាការ​ល្អ ដើម្បី​ចៀសវាង​ឲ្យ​រឿង​ផ្ទុះឡើង​ត្រូវបាន​មហាជន​ជេរប្រមាថ​ដល់​គេ​អាប់ឱន​កិត្តិយស ហើយ​ទីបំផុត ខ្លួន​ក៏​ដឹង​ខុស និង​បាន​ត្រឹម​លើកដៃ​សុំទោស​គេ​ដែល​ពិបាក​​នឹង​ទទួល​យក​បានណាស់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ