• អ្នកជំនាញ​ចិន បានឲ្យដំណឹងថា ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ក្រុង​វូ​ហាន អាច​នឹង​ធ្លាក់​ដល់​កម្រិត​សូន្យ​នៅ​ចុងខែ​មីនា​នេះ

    អ្នកជំនាញ​ចិន​បាន​និយាយថា ការឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ទីក្រុង​វូ​ហាន​ទំនងជា​នឹង​ធ្លាក់​ដល់​កម្រិត​សូន្យ​នៅ​បំណាច់​ខែមីនា​នេះ​។​

    ​ការព្យាករណ៍​នេះ​ធ្វើឡើង​ក្រោយពេល​អត្រា​នៃ​នាក់​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៏​ចុង​ក្រោយនេះ​។​

    ​គណៈកម្មការ​សុខាភិបាល​ចិន​បាន​និយាយថា កាលពី​ថ្ងៃ​ពុធ​មានការ​ឆ្លង​ថ្មី​ចំនួន ១៣៩​ករណី ខណៈដែល​ការឆ្លង​នៅ​ថ្ងៃ​អង្គារ​មាន ១១៩​ករណី និង ១២៥​ករណី​សម្រាប់​ថ្ងៃ​ច័ន្ទ​។ តួលេខ​នេះ​ជាការ​ឆ្លង​តិច​បំផុត​ចាប់តាំងពី​ខែមករា​។​

    ​សូមបញ្ជាក់ថា ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​មរណៈ​នេះ​កាលពី​ខែធ្នូ​មក មនុស្ស​ជាង ៣.០០០​នាក់​បាន​ស្លាប់ និង​ជិត ៩០.០០០​នាក់​បាន​ឆ្លង​។ ចំណែក​អ្នកជំងឺ​ជាង ៥០.០០០​នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ