• អ៊ីរ៉ង់ សម្រេចដោះលែងអ្នកទោសចំនួន ៥៤,០០០នាក់ ដើម្បីកុំឱ្យឆ្លងវីរុស COVID-19

    អនុប្រធានាធិបតីទីមួយអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរុស COVID-19 ខណៈចំនួនអ្នកស្លាប់កើនដល់ ៩២នាក់ ដែលជាចំនួននេះគឺលើសពីប្រទេសអ៊ីតាលីទៅទៀត។ ទីក្រុងតេអេរ៉ង់បានប្រកាសថា មានការឆ្លងសរុបកើនឡើងដល់ ២,៩២២នាក់ កាលពីថ្ងៃពុធ ហើយគេនិយាយថាលោកអនុប្រធានាធិបតីជាន់ខ្ពស់របស់ប្រទេស គឺលោក Eshaq Jahangiri គឺជាអ្នកមានតំណែងជាន់ខ្ពស់ថ្មីបំផុតដែលបានឆ្លងវីរុសនេះ។ ការបន់ស្រន់ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ ក៏ត្រូវបានសាធារណរដ្ឋអ៊ីស្លាមនេះលុបចោលទៅវិញផងដែរ។

    ទន្ទឹមនឹងនេះប្រព័ន្ធតុលាការបាននិយាយថា ខ្លួនបានដោះលែងអ្នកទោសចំនួន ៥៤,០០០នាក់ ដែលបានធ្វើតេស្តអវិជ្ជមានចំពោះវីរុស និងត្រូវបានធានាឱ្យនៅក្រៅឃុំ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ទាំងនេះនឹងមិនរាប់បញ្ចូល “អ្នកទោសសន្តិសុខ” ដែលត្រូវបានជាប់ពន្ធនាគារច្រើនជាង ៥ឆ្នាំនោះទេ។ វាកើតឡើងចំពេលមានការភ័យខ្លាចថាអ្នកទោសម្នាក់ ដែលមានអាយុ ៤១ឆ្នាំ បានឆ្លងវីរុសនេះ បន្ទាប់ពីគាត់មានអាការៈគ្រុនក្ដៅកាលពីចុងសប្តាហ៍ ប៉ុន្តែមិនបានត្រូវបានគេធ្វើតេស្តទេ។ ប៉ុន្តែយ៉ាងណាអ្នកនាំពាក្យតុលាការបាននិយាយថា អ្នកទោសឈ្មោះ Zaghari-Ratcliffe គឺមានសុខភាពល្អ។

    គិតមកទល់ពេលនេះអ៊ីរ៉ង់មានអ្នកស្លាប់ដោយសារ COVID-19 ប្រហែលជាង ៧០នាក់ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ (NCRI) បានអះអាងថា ចំនួនអ្នកស្លាប់មានដល់ ៦៥០នាក់ ឬជិត ១០ដង នៃចំនួនផ្លូវការ។ ក្រុមអ្នកជំនាញបារម្ភពីភាគរយនៃការស្លាប់របស់អ៊ីរ៉ង់ ដែលឥឡូវនេះមានប្រហែល ៣.៣% គឺខ្ពស់ជាងប្រទេសដទៃទៀត ដែលនេះវាបង្ហាញថាចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៊ីរ៉ង់អាចមានចំនួនច្រើនជាងតួលេខបច្ចុប្បន្ន។ ប៉ុន្មានថ្ងៃមុននេះអ៊ីរ៉ងក៏បានប្រកាសកេណ្ឌទ័ព និងអ្នកស្ម័គ្រចិត្ត ៣០០,០០០ ដើម្បីដោះស្រាយបញ្ហា COVID-19 នៅក្នុងប្រទេសរបស់ខ្លួនដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ