• អង្គការសុខភាពពិភពលោក WHO ព្រមានថា ក្រដាស់លុយក៏អាចចម្លងវីរុស COVID-19 បានដែរ!

    អង្គការសុខភាពពិភពលោកបានព្រមានអំពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណាថ្មី COVID-19 ថា វីរុសដ៏កាចសាហាវមួយនេះអាចនៅរស់មានជីវិតជាធម្មតាបានក្នុងចន្លោះពី ២ម៉ោងទៅដល់ ៩ថ្ងៃ ប្រសិនបើវានៅស្ថិតនៅជាប់លើផ្ទៃរឹងណាមួយ។ ការព្រមាននេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក ក្រោយមានអ្នកវិទ្យាសាស្រ្តល្បីៗនៅជុំវិញពិភពលោក សុទ្ធតែបានសិក្សានិងបានរកឃើញដូចៗគ្នា អំពីទីកន្លែងនិងរយៈពេលដែលវីរុសកូរ៉ូណាថ្មី COVID-19 អាចនៅរស់មានជីវិតបាន។

    ផ្អែកលើហេតុផលខាងលើនេះ អង្គការសុខភាពពិភពលោកបានអះអាងថា ការទូទាត់ការចំណាយផ្សេងៗតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងក្រដាសប្រាក់ ការចាប់ដៃគ្នា ថើបគ្នា ប្រើតុការិយាល័យរួមគ្នា ក៏អាចធ្វើឲ្យមានការចម្លងវីរុសពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ដែរ។ ដូចនេះហើយក្រៅតែពីពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ លោកអ្នកក៏គួរតែចៀសវាងសកម្មភាពដូចបានរៀបរាប់ខាងលើនេះដែរ ដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងវីរុសឲ្យនៅទាបបំផុត ជាពិសេសគឺការកាន់លុយផ្ទាល់តែម្តង ព្រោះលុយមួយចំនួនពិតជាកខ្វក់ខ្លាំងណាស់ ហើយ WHO បានណែនាំឲ្យធ្វើការទូទាត់ការចំណាយផ្សេងៗតាមរយៈកាត ឬក៏ប្រើ App វិញ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅជុំវិញពិភពលោកមានចំនួន ៩១ ៣៣៦ ករណី និងស្លាប់ចំនួន ៣​ ១១៧ ករណីផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ