• ធនាគារពិភពលោក ប្រកាសគាំទ្រ ប្រទេស​ក្រីក្រ និង​ប្រទេស​ទាំងឡាយណា ដែល​ជួប​ហានិភ័យ​ខ្ពស់ ដោយសារជំងឺ covid-19

    ​ទីក្រុង​វ៉ាស៊ីនតោន​៖ ក្រុម​ធនាគារពិភពលោក ប្រកាស​កញ្ចប់​ហិរញ្ញវត្ថុ​បន្ទាន់​​ចំនួន ១២​ប៊ី​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​ការឆ្លើយតប​ទៅនឹង​ការ​សាយភាយ​ជំងឺ ខូ​វិដ​-១៩ នៅតាម​ប្រទេស ​វិធានការ​ព​ន្លឿ​ន​ការធ្វើ​ហិរញ្ញប្បទាន សម្រាប់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០០២ ។​

    ស្របពេល​ដែល​ជាង ៦០​ប្រទេស មានការ​រាលដាល​ជំងឺ ខូ​វិដ​-១៩ ក្រុម​ធនាគារពិភពលោក កំពុង​ដាក់ចេញ​កញ្ចប់​ហិរញ្ញប្បទាន​ជំហាន​ដំបូង​មួយ ដែលមាន​ទឹកប្រាក់ ១២​ប៊ី​លាន​ដុល្លារ​អាមេរិក សម្រាប់​ជា​វិធានការ​បន្ទាន់ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​នានា ក្នុង​ការលៃលក​ជាមួយ​ផល​ប៉ះទង្គិច​ផ្នែក​សុខា​ភិ​បាល និង​សេដ្ឋកិច្ច ដោយសារតែ​ការផ្ទុះ​ជំងឺ​នេះ​លើ​សាកលលោក​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ មាន​គោលដៅ​ជួយ​ប្រទេស​សមាជិក​ឱ្យមាន លទ្ធភាព​ចាត់វិធានការ​មាន​ប្រសិទ្ធភាព តាម​ភាពជាក់ស្តែង ក្នុងការ​ឆ្លើយតប ក៏ដូចជា​ក្នុងការ​កាត់បន្ថយ ផល​ប៉ះទង្គិច​ធ្ងន់ធ្ងរ ដែល​បង្កដោយ​ជំងឺ ខូ​វិដ​-១៩ (​ឬ​វិ​រុស​កូ​រ៉ូ​ណា​)​។

    ​តាមរយៈ​កញ្ចប់​វិធានការ​ព​ន្លឿ​ន​ហិរញ្ញប្បទាន​នេះ ក្រុម​ធនាគារពិភពលោក នឹង​ជួយ​បណ្តា​ប្រទេស​ពង្រឹង​ប្រព័ន្ធ​សុខា​​ភិ​បាល​របស់ខ្លួន រួម​ក្នុងនោះ​មានលទ្ធភាព​កាន់តែ​ប្រសើរ​ក្នុងការ​ទទួលបាន​សេវា​សុខាភិបាល ដើម្បី​ការពារ​ប្រជាជន​ពី​ការ​រាលដាល​នៃ​ជំងឺ​នេះ​, ពង្រឹង​ការអង្កេត​តាមដាន​ជំងឺ​, បង្កើន​កិច្ច​អន្តរាគមន៍​សុខាភិបាល​សាធារណៈ​, និង​សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ឈានទៅ​កាត់បន្ថយ​ផល ប៉ះ​អ​ង្គិ​ចរ​បស់​ជំងឺ​នេះ​ទៅលើ​សេដ្ឋកិច្ច​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ អាច​ដកយក​ទៅប្រើ​ប្រាស់​បាន​តាមរយៈ​យន្តការ “​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​/IDA”, “​ធនាគារ​អន្តរជាតិ​សម្រាប់​ការកសាង​ឡើងវិញ និង​ការអភិវឌ្ឍ​/IBRD” និង “​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​/IFC” ក្រោម​កិច្ចសម្របសម្រួល​គ្នា​ក្នុង​កម្រិត​សាកល ដើម្បី​ជួយ​អន្តរ​គម​ន៍​ដល់​ការឆ្លើយតប​នៅតាម​ប្រទេស​នានា​។​

    ​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​ទ្រទ្រង់​ការឆ្លើយតប​ជំងឺ ខូ​វិដ​-១៩ នេះ នឹងមាន​ធនធាន​ដំបូង ១២​ប៊ី​លាន​ដុល្លារ​អាមេរិក — ក្នុងនោះ ៨​ប៊ី​លាន​ដុល្លារ​ជា​ចំនួន​ថ្មី — ដែល​អាច​យកទៅ​ប្រើប្រាស់​បាន​តាម​យន្តការ​ព​ន្លឿ​ន​។ ក្នុង​កញ្ចប់​នេះ​រួមមាន​ដល់​ទៅ ២,៧​ប៊ី​លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​ថ្មី​ពី IBRD; ១,៣​ប៊ី​លាន​ដុល្លារ ពី IDA ដែល​ត្រូវបាន​បំពេញបន្ថែម ពី​ការធ្វើ​អាទិភាព​ឡើងវិញ​នូវ​ថវិកា ២​ប៊ី​លាន​ដុល្លារ​ដែលមាន​ស្រាប់​នៅក្នុង​កញ្ចប់​កម្មវិធីរ​បស់​ធនាគារពិភពលោក និង​៦​ប៊ី​លាន​ដុល្លារ មកពី IFC ក្នុងនោះ​រួមមាន ២​ប៊ី​លាន​ដុល្លារ ពី​មូលនិធិ​ទ្រទ្រង់​ពាណិជ្ជកម្ម ដែលមាន​ស្រាប់ ផងដែរ​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ​ក៏មាន​អម​មកជា​មួយ​នូវ​ការផ្តល់ ប្រឹក្សា​គោលនយោបាយ និង​ជំនួយ​បច្ចេកទេស ដែល​ផ្អែកលើ​ជំនាញ​ឯកទេស លើ​សាកលលោក និង​ចំណេះដឹង នៅក្នុង​ស្រុក​តាម​ប្រទេស​នីមួយៗ ដែរ​។​

    ​លោក ដេ​វិដ ម៉ា​ល​ប៉ាស់ ប្រធាន​ធនាគារពិភពលោក មានប្រសាសន៍ថា​៖ «​ពេលនេះ យើង​កំពុងតែ​ខិតខំ ធ្វើការ​ឆ្លើយតប​ឱ្យបាន​រហ័សរហួន និង​ដោយ​ភាពបត់បែន ដោយ​ផ្អែកលើ​តម្រូវការ​នៅតាម​ប្រទេស ក្នុង​ការលៃលក​ជាមួយ ការ​សាយ​ភាព​របស់​ជំងឺ ខូ​វិដ​-១៩​។ នៅក្នុង​នេះ យើង​មាន​វិធាន​ការធ្វើ​ហិរញ្ញប្បទាន​បន្ទាន់​, ការផ្តល់​ប្រឹក្សា​គោលនយោបាយ និង​ជំនួយ​បច្ចេកទេស ដោយ​ប្រើប្រាស់​ឧបករណ៍ និង​ជំនាញ​ឯកទេស​ដែល​ធនាគារពិភពលោក​មាន​ស្រាប់ ដើម្បី​ជួយ​ប្រទេស​នានា​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​មួយ​នេះ​។​»

    ​កញ្ចប់​ហិរញ្ញប្បទាន​នេះ នឹង​ផ្តល់​ជំនួយឥតសំណង និង​ឥណទាន​មានការ​ប្រាក់​ទាប ពី IDA ដល់​ប្រទេស​មាន​ចំណូល​ទាប និង ឥណទាន​ពី IBRD សម្រាប់​ប្រទេស​មាន ចំណូល​មធ្យម ដោយ​ប្រើប្រាស់​ឧបករណ៍ ប្រតិបត្តិការ​របស់​ធ​នាគារ លើ​មូលដ្ឋាន​ព​ន្លឿ​ន​ការអនុម័ត លើ​ការផ្តល់​ហិរញ្ញប្បទាន​។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation) ដែលជា​សាខា​វិស័យ​ឯកជន របស់​ធនាគារពិភពលោក នឹង​ផ្តល់​ការគាំទ្រ​ចាំបាច់​ដល់ អតិថិជន​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​បន្ត ប្រតិបត្តិការ​អាជីវក​ម្ម និង​រក្សា​ការងារ បាន​តទៅទៀត​។

    ​ធនាគារពិភពលោក​នឹងមាន ចង្កោម​អន្តរាគមន៍ ផ្សេងទៀត​សម្រាប់​ជួយ ពង្រឹង​សេវា​សុខាភិបាល និង​ការថែទាំ​សុខភាព​បឋម​, ពង្រឹង​ការអង្កេត​តាមដាន​ជំងឺ និង​ការរាយការណ៍​អំពី​ស្ថានភាព​ជំងឺ​, ជំរុញ​ការចូល​ពាក់ព័ន្ធ​របស់ សហគមន៍​ដើម្បី​រក្សា​ឱ្យបាន​នូវ​ទំនុកចិត្ត​របស់ សាធារណៈ​, និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​លទ្ធភាព របស់​អ្នកជំងឺ​ក្រីក្រ​ក្នុងការ ទទួលបាន​ការព្យាបាល​ជំងឺ​។ ធនាគារពិភពលោក ក៏​នឹង​ផ្តល់​ប្រឹក្សា​គោលនយោបាយ និង​ជំនួយ​បច្ចេកទេស ដល់​បណ្តា​ប្រទេស នៅក្នុង​ការរក​ជំនាញ​ឯកទេស​លំដាប់ សាកល​សម្រាប់​ឆ្លើយតប ក្នុងស្ថានភាព​បច្ចុប្បន្ន​។

    ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នឹងធ្វើ​ការ​ជាមួយ​ធនាគារ​ពាណិជ្ជកម្ម ជា​អតិថិជន​របស់ខ្លួន ក្នុងទិសដៅ​ពង្រីក​សេវា​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​ទុន​សម្រាប់​ប្រតិបត្តិការ​។ ស្ថាប័ន​មួយ​នេះ​ក៏​នឹង​ផ្តល់ ការ​គាំពារ​ផ្ទាល់​ដល់​អតិថិជន​សាជីវកម្ម​របស់ខ្លួន​ផងដែរ — ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​យុទ្ធសាស្ត្រ រួមមាន​ផ្នែក​បរិក្ខារ​ពេទ្យ និង​ថ្នាំពេទ្យ — ដើម្បី​ធ្វើ​យ៉ា​​ង​ណា​ឱ្យ​ច្រវាក់ ផ្គត់ផ្គង់​មាន​ស្ថិរភាព និង​កំហិត​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​ឱ្យ នៅ​ទាប​បំប​ផុត​។ ដំណោះស្រាយ​ទាំងនេះ​នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត ដោយ​បទពិសោធ​នា៍ របស់​ព្រឹត្តិការណ៍​ប្រហាក់ប្រហែល​នេះ ដែល​ធ្ល​ប់​មាន​ពីមុនមក អមដោយ​គោលដៅ​ឈានទៅ​កាត់បន្ថយ ផល​ប៉ះទង្គិច​អវិជ្ជមាន ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដោយសារ​ជំងឺ ខូ​វិដ​-១៩ នៅ​ទូទាំង​សាកលលោក​។

    ​ប្រទេស​ទាំងអស់​ប្រឈម​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ ខូ​វិដ​-១៩ ក្នុង​កម្រិត​ខុសៗ​គ្នា ហើយ​ដូច្នេះ ក៏មាន​តម្រូវការ​ឱ្យមាន ការឧបត្ថម្ភ​គាំទ្រ​ក្នុង​ផ្សេងៗ​គ្នា​ដែរ​។ ធនាគារពិភពលោក នឹងធ្វើ​អាទិភាព​ការគាំទ្រ សម្រាប់​ប្រទេស​ក្រីក្រ និង​ប្រទេស​ទាំងឡាយណា ដែល​ជួប​ហានិភ័យ​ខ្ពស់ ប៉ុន្តែ​ខ្វះ​សមត្ថភាព ក្នុងការ​ឆ្លើយតប​។ ក្នុងខណៈដែល​ជំងឺ ខូ​វិដ​-១៩ នៅតែ​បន្ត​សាយ​ភាព ហើយ​ផល​ប៉ះទង្គិច​របស់​វា​ចេះតែ​វិ​វត្ត​ប្រែប្រួល ធនាគារពិភពលោក នឹងធ្វើ​ត្រៀមខ្លួន​កែសម្រួល​វិធីសាស្ត្រ និង​ធនធាន​របស់ខ្លួន គ្រប់​កាលៈទេសៈ តាម​ភាពចាំបាច់​។​

    ​ធនាគារពិភពលោក កំពុងតែ​សក​ម្មា ក្នុងការ​សហការ​ជាមួយ​បណ្តា​ស្ថាប័ន អន្តរ​ជ​តិ និង​អាជ្ញាធរ តាម​ប្រទេស នៅក្នុង​ការជួយ​សម្រប​សម្រួល វិធានការ​ឆ្លើយតប ជា​លក្ខណៈ​សាកល ទៅនឹង​ជំងឺ​នេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ