• នៅថ្ងៃនេះ ចំនួន​ឆ្លង​ COVID-19 នៅកូរ៉េ​ខាងត្បូងមាន ៤៣៨​នាក់​ ខណៈចិនមានត្រឹមតែ ១៣៩ករណី

    ​មហា​ចិនដីគោក មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​Covid-19​ថ្មី​ចំនួន​១៣៩​នាក់​សំរាប់​ថ្ងៃ​ពុធ និង​ស្លាប់​៣១​នាក់ នេះ​បើ​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​សុខា​ភិ​​បាល​ជាតិចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​មីនា​។​

    ​តួលេខ​ចុងក្រោយ​នេះ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ចិន​កើន​ដល់​៨០.៤០៩​នាក់ និង​៣.០១២​នាក់​ស្លាប់ គិត​ត្រឹម​ចុង​ថ្ងៃ​ពុធ​។​ ​នៅពេល​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​នៅ​ចិន​ស្ថិតក្នុង​កំរិត​ទាប​ជាប់ៗ​គ្នា​បើ​ធៀប​នឹង​ការឆ្លង​កាលពី​ខែ​មុន ការឆ្លង​នៅ​កូរ៉េខាងត្បូង​នៅតែ​ខ្ពស់ ដោយ​កាលពី​ថ្ងៃ​០៥​មីនា​​កូរ៉េខាងត្បូង​បាន​អះអាង​អំពី​ការឆ្លង​ថ្មី​៤៣៨​ករណី​បន្ថែម ដែល​ធ្វើអោយ​អ្នក​ឆ្លង​Covid-19​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៥.៧៦៦​នាក់​។​

    ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​កូរ៉េ​ក៏​បាន​និយាយថា មនុស្ស​៣​នាក់​ទៀត​បាន​ស្លាប់​ពី​កូរ៉ូណា​វីរុស​នេះ នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​Covid-19​នៅ​កូរ៉េ​ខាង​​ត្បូង​កើន​ដល់​៣៥​នាក់​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ