ប្លែកៗ! ពលរដ្ឋអូស្រ្តាលី នាំគ្នាសម្រុកទិញស្រោមអនាម័យអស់ពីហាង​ ដោយសារជឿថា វាអាចការពារ COVID-19 បាន

សារព័ត៌មាន Daily mail បាន​ផ្សាយ​នៅថ្ងៃនេះថា ​អ្នក​លក់​អីវ៉ាន់​ក្នុង​ហាង​មួយ​នៅ​ប្រ​ទេស​អូស្រ្តាលីបាន​បង្ហោះរូបភាព​ទូដាក់ស្រោមអនាម័យ​មួយ ដែល​ស្ទើរតែគ្មាន​ស្រោមអនាម័យ​សល់នោះ ថា​ហេតុអ្វីបានជា​ប្រជាជននាំគ្នាទិញ​ស្រោម​អនាម័យច្រើន​ម្លេះ។ មនុស្សជាច្រើ​នបាន​ចូល​ឆ្លើយ​ថាអ្នកទាំងនោះបាន​យក​ស្រោម​អនាម័យ​ទៅ​ពាក់នៅ​ម្រាមដៃប្រើមុនចុចប៊ូតុង​ជណ្ដើរយន្ត ឬប៊ូតុងអ្វី​ផ្សេងទៀត ដោយជឿថាវិធីនេះអាច​ការពារវីរុស COVID-19 បាន។

ហេតុការណ៍ប្រជា​ពល​រដ្ឋ​សម្រុកទៅ​ទិញ​ស្រោមអនាម័យនេះកើតមានឡើង​នៅពេល​មានអ្នកខ្លះផ្សាយ​លើ​ហ្វេស​ប៊ុកថា​ស្រោម​អនាម័យអាចការពារវីរុស COVID-19 បាន។ អ្នកខ្លះចាត់ទុកការផ្សាយនេះថាជារឿងធ្វើទីផ្សារ និង​អ្នកខ្លះទៀត​ចាត់ទុកថា​ជារឿងគួរឲ្យ​អស់សំណើច។ តែយ៉ាងណាស្រោមអនាម័យ​ពិតជា​បាន​លក់អស់ពីហាង​មែន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ