• ទីបំផុត ដល់ដំណាក់កាល «ធនាគារពិភពលោក» បញ្ចេញលុយ ១២ប៊ីលានដុល្លារ ដើម្បីប្រយុទ្ធវីរុសកូរ៉ូណាវីរុសហើយ

    ធនាគារ​ពិភពលោក បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ១២​ប៊ីលាន​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ថ្មី​ដែល​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន។

    ប្រធានធនាគារពិភពលោកលោក David Malpass

    យោង​តាម​ប្រធានធនាគារពិភពលោកលោក David Malpass បានប្រាប់អ្នកយកព័ត៌មានថា “ គោលដៅរបស់​យើង គឺផ្តល់នូវសកម្មភាពរហ័ស និងមានប្រសិទ្ធភាពដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនានា។” លោកបាន​បន្ថែម​ថា វាមានសារៈសំខាន់ណាស់ដើម្បីទទួលស្គាល់ថា ប្រទេស​ក្រី​ក្រ​មាន​បន្ទុកបន្ថែម” ដែល​ខ្វះ​ខាត​ឧបករណ៍​ផ្សេង​ៗដើម្បី​ការពារការរីករាលដាលនៃ COVID-19។ ជាមួយ​គ្នា​ដែរ នៅក្នុងសេចក្តីថ្លែងការណ៍ឲ្យ​ដឹង​ថា មូលនិធិដែលត្រូវបានកំណត់គោលដៅសម្រាប់ប្រទេសក្រីក្របំផុតនៅលើពិភពលោក អាចត្រូវបានប្រើសម្រាប់ឧបករណ៍វេជ្ជសាស្ត្រ ឬសេវាកម្មសុខភាពហើយនឹងរួមបញ្ចូលជំនាញ ផង​ដែរ។

    គួរ​ឲ្យ​ដឹង​ថា វីរុស​កូរ៉ូណា​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស​ជាង ៣​ពាន់​នាក់​ហើយ​ទូទាំង​ពិភពលោក​បើគិត​មក​ទល់​ពេល​នេះ ខណៈ​ដែល​មនុស្ស​ជាង ៩​ម៉ឺន​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ