• បុរសម្នាក់ត្រូវបានសមត្ថកិច្ចកោះហៅអោយចូលមកបំភ្លឺលេីការចុះផ្សាយ និងចែកចាយព័ត៌មានមិនពិតពីវីរុស COVID 19

    នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៣០ នាទី សមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនសន្តិសុខ សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានកោះហៅឈ្មោះ ទេព សុផល្លា អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាស័យដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ Q19 ផ្លូវលេខ 5 ក្រុមទី 11 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ ( Saty Fila) ក្នុងករណីផ្សព្វផ្សាយពត៌មានមិនពិតនៅលេីបណ្តាញសង្គមហ្វេសបុក មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌឬស្សីកែវ ។ ឈ្មោះ ទេព សុផល្លា ជាមុខសញ្ញាសកម្មបង្កភាពចលាចលក្នុងបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធជាមួយជម្ងឺឆ្លងផ្លូវដង្ហើម Covid-19 ។ ក្រោយពីធ្វើការសាកសួរ ឈ្មោះ ទេព សុផល្លា បានសារភាពគ្រប់យ៉ាង រាល់ទង្វើដែលគាត់បានធ្វេីការផ្សព្វផ្សាយពត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធទៅនឹងជម្ងឺផ្លូវដង្ហើម ឬ Covid-19 ពិតប្រាកដមែន ។

    សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ ហេីយគាត់ក៏បានធ្វេីកិច្ចសន្យាបញ្ឈប់រាល់ការផុស និងចែកចាយទាំងឡាយណាដែលជាព័ត៌មានមិនពិត បង្ករអោយមានការយល់ច្រឡំ និងអាចបង្កអោយមានចលាចលនៅក្នុងសង្គម ។ ទេព សុផល្លា ក៏បានផុសសុំទោសជាសាធារណ:នៅក្នុងគណនីហ្វេសបុករបស់គាត់ដែលមានឈ្មោះ Saty Fila ផងដែរ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ