• យល់ដឹង! អ្នក​វិទ្យាសាស្ត្ររកឃើញថា COVID-19 អាចទំលើស្គ្រីនទូរស័ព្ទរហូតដល់ ១អាទិត្យ

    អ្នក​វិទ្យាសាស្ត្រ បាន​ធ្វើ​ការ​ព្រមាន​ថា​មេរោគ COVID-19 អាច​រស់​នៅ​លើ​ផ្ទៃ​រឹង​ៗ​ដូចជា​ស្គ្រីន​ទូរស័ព្ទ​រហូដល់ ១​អាទិត្យ​ដែល​ភ្នាក់ងារ​ចម្លង​រោគ​ដ៏​សំខាន់។

    នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ អ្នក​ជំនាញ​ឲ្យ​ដឹង​ថា​វីរុសអាចរាលដាលតាមរយៈដំណក់ទឹក ដែលត្រូវបានបញ្ចេញតាម​ការ​ក្អកនិងកណ្តាស់ ហើយ​មេរោគអាចនៅសេសសល់បាន ៧ ថ្ងៃនៅលើផ្ទៃទូរស័ព្ទ។ សាស្រ្តាចារ្យ William Keevil មកពីសាកលវិទ្យាល័យ Southampton បានប្រាប់ថា “អ្នកអាចលាងដៃរបស់អ្នកប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមប៉ះអេក្រង់ស្មាតហ្វូនរបស់អ្នក ហើយបន្ទាប់មកប៉ះមុខរបស់អ្នក វា​អាច​មាន​សក្តានុពលនៃការឆ្លងមេរោគ។” យ៉ាង​ណា​មិញ ដើម្បី​ជា​ការ​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​តាម​រយៈ​ទូរស័ព្ទ​នេះ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ជូត​ស្គ្រីន​ទូរស័ព្ទ​ជាមួយ​អាកុល​ឲ្យ​បាន​យ៉ាង​ហោច ២​ដង​ក្នុង​មួយ​ថ្ងៃ។

    គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ មេរោគ COVID-19 ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស​ជាង ៣ ១០០​នាក់​ទូទាំង​ពិភពលោក ខណៈ​ដែល​ជាង ៨​ម៉ឺន​នាក់​ផ្សេង​ទៀត​ឆ្លង​ជំងឺនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ