• Liverpool ធ្លាក់ចេញពី FA Cup ក្រោយបរាជ័យម្តងទៀត ក្រោមថ្វីជើង Chelsea

    លោក Jurgen Klopp បានបញ្ជាក់ថា រដូវកាលដ៏ល្អបំផុតរបស់ក្រុម Liverpool នៅតែអាចកើតឡើង បើទោះបីការរងបរាជ័យជាលើកទី៣ ក្នុងចំណោមការប្រកួត៤លើក បានធ្វើឲ្យពួកគេធ្លាក់ចេញពី FA Cup តាមរយៈការចាញ់ ២-០ ក្រោមស្នាដៃក្រុម Chelsea កាលពីថ្ងៃអង្គារ។

    លោក Klopp បានផ្លាស់ប្តូរកីឡាករ៧នាក់លើក្រុមដែលបានរងបរាជ័យជាលើកទី១ក្នុងចំណោមការប្រកយត៤៥លើកនៃក្របខ័ណ្ឌ Premier League លើទឹកដីក្រុម Watford កាលពីថ្ងៃសៅរ៍ ប៉ុន្តែ នៅតែមានកម្រិតខ្លាំងជាងក្រុមយុវជនដែលបានផ្តួលក្រុម Everton និង Shrewsbury ដើម្បីឈានទៅប្រកួតជុំទី៥។ ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Willian និង Ross Barkley បានជួយឲ្យក្រុមរបស់លោក Frank Lampard ទទួលបានជ័យជម្នះចាំបាច់នៅកីឡដ្ឋាន Stamford Bridge។

    លោក Klopp បានឲ្យដឹងថា៖ «ការចាញ់ក្នុងលទ្ធផល ២-០ មិនល្អឡើយ ប៉ុន្តែ វាពិតជាងាយស្រួលក្នុងការពន្យល់។ យើងបានប្រព្រឹត្តកំហុស២លើក ដែលនាំឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី»។ Liverpool នៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានក្របខ័ណ្ឌលីកជាលើកទី១ ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីបាននាំមុខ២២ពិន្ទុដាច់លើកំពូលតារាង Premier League៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ