• អង្ករឡើងថ្លៃ នៅពាក់កណ្ដាលឆ្នាំនេះ ខណៈពេល ចិនបានបញ្ឈប់ការនាំចេញដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុក សម្រាប់ទប់ទល់វីរុសកូរ៉ូណា

    តម្លៃអង្ករ​ត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ពាក់កណ្ដាលឆ្នាំនេះ ដោយសារតែតម្រូវការជាសកលកំពុងកើនឡើងខ្លាំង ហើយប្រទេសចិនទំនងជាមិនបង្កើនការនាំចេញអង្កររបស់ខ្លួននោះទេ ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ខណៈពេលដែលវីរុសកូរ៉ូណានៅតែបន្តរីករាលដាល។ យោងតាមអនុប្រធាននៃសមាគមអ្នកនាំចេញអង្ករថៃលោក Chookiat Ophaswongse បានឲ្យដឹងថាតម្រូវការអង្ករពិភពលោកបានកើនឡើងចាប់តាំងពីការផ្ទុះឡើងនៃវីរុសដែលបណ្តាលឲ្យតម្លៃអង្ករកើនឡើងដល់ ៣០ ទៅ ៥០ ដុល្លារចាប់តាំងពីដើមឆ្នាំនេះ។

    លោកបានបន្តថា ប្រជាជនជាច្រើនជាពិសេសនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីហាក់ដូចជាមិនសូវចាប់អារម្មណ៍ ខណៈដែលប្រទេសចិនដែលជាប្រទេសស្តុកអង្ករច្រើនជាងគេរហូតដល់ ១២០ លានតោនបានបញ្ឍប់ការនាំចេញអង្ករ បន្ទាប់ពីបានទិញចូលប្រមាណ ៣ ទៅ ៤លានតោនកាលពីឆ្នាំទៅ មុនពេលដែលវីរុសកូរ៉ូណាផ្ទុះឡើង។

    ដោយឡែកមកទល់ពេលនេះ អ្នកទិញមកពីប្រទេសជាច្រើនបានចាប់អារម្មណ៍ទៅលើអង្ករថៃ ដោយអ្នកនាំចូលខ្លះបានសម្រេចចិត្តទិញឥតកំណត់ដើម្បីបង្កើនស្តុករបស់ខ្លួន ដែលជាហេតុធ្វើឲ្យតម្លៃអង្ករថៃឡើងដល់ ៥% ក្នុងតម្លៃពី ៤៤០ ទៅ ៤៥០ ដុល្លារក្នុងមួយតោនលើសពីតម្លៃ ៤០០ ដុល្លារក្នុងមួយតោនកាលពីដើមឆ្នាំនេះ។ បន្ថែមពីនេះលោក Chookiat បានព្យាករណ៍ថាតម្លៃអង្ករនឹងកើនឡើងបន្តិចម្តងៗ រហូតដល់ពាក់កណ្តាលឆ្នាំ ឬយូរជាងនេះប្រសិនបើការរីករាលដាលនៃវីរុសកូរ៉ូណានៅតែបន្តអូសបន្លាយពេល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ