អ្នកគ្រូពេទ្យចិន នៅលីវម្នាក់ ស្នើឲ្យរដ្ឋាភិបាលជួយរកមិត្តប្រុសមួយឲ្យគាត់ផង នៅពេលដែលវីរុសកូរ៉ូណារលាយបាត់ទៅវិញ

ចិន៖ ខណៈដែលក្រុមគ្រូពេទ្យនៅតាមបណ្ដាមន្ទីរពេទ្យក្នុងប្រទេសចិនកំពុងតែដុតដៃដុតជើងព្យាបាលជនរងគ្រោះដោយមេរោគ Covid-19 រហូតដល់មានអ្នកខ្លះត្រូវរស់ឆ្ងាយពីគ្រួសារនិងអ្នកខ្លះស្ទើរតែលះបង់ទាំងជីវិតខ្លួនឯងទៀតនោះ ស្រាប់តែមានអ្នកគ្រូពេទ្យម្នាក់បង្ហោះសារនៅក្នុងបណ្ដាញសង្គមថា សូមឲ្យរដ្ឋាភិបាលជួយរកមិត្តប្រុសឲ្យម្នាក់ក្រោយពេលមេរោគឆ្លងមួយនេះបានរលាយបាត់ទៅវិញ។

អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា Tian Fangfang អាយុ ៣០ បច្ចុប្បន្នកំពុងបម្រើការងារជាគិលានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យ Dahuashan Fang Cang ក្នុងក្រុងវូហាន ខេត្តហ៊ូប៊ី ដែលជាកន្លែងកំណើតនៃមេរោគ Covid-19 តែម្តង។ អ្នកគ្រូពេទ្យ Tian Fangfang បានបញ្ជាក់ផងដែរថា ដ្បិតតែរូបគាត់កំំពុងតែស្វែងរកមិត្តប្រុសម្នាក់ក៏ពិតមែន តែរូបគាត់នៅតែបន្តយកចិត្តដាក់មើលថែអ្នកជំងឺយ៉ាងខ្ជាប់ខ្ជួនមិនដែលធ្វេសប្រហែសម្តងណាឡើយ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានអ្នកគ្រូពេទ្យចិនម្នាក់ផ្សេងទៀតបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមដែរថា គាត់ត្រូវការមិត្តប្រុសម្នាក់ដើម្បីបន្ថែមកម្លាំងចិត្តក្នុងការមើលថែជនរងគ្រោះដោយមេរោគ Covid-19៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ