• ប្រទះឃើញ ជនបរទេស​មួយគូ ឡើង​ជិះ​លើដំបូល​កង់​បី​ឥណ្ឌា​ មើលទេសភាព​យ៉ាង​រំភើយ (មានវីដេអូ)

    ពិតណាស់ គ្រោះថ្នាក់​ចរាចរណ៍ បាននិងកំពុង​តែ​ស​ម្លាប់មនុស្ស​ជា​រៀងរាល់ថ្ងៃ ដែល​កក្តា​ទាំងអស់នោះ​ គឺ​បង្កឡើងដោយ​ប្រជាពលរដ្ឋ​មួយចំនួន​ជា​អ្នកប្រើប្រាស់​ដងផ្លូវ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​៖ បើកបរ​ហួស​ល្បឿន​កំណត់ សេពគ្រឿងស្រវឹងមិន​ពាក់មួក​សុវត្ថិភាព​និង រួមជាមួយ​ការបើកបរ គ្មាន​ការយោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ជា​ដើម​។​

    ​ជាក់ស្តែង វីដេអូ​មួយ​បានធ្វើ​ឲ្យ​មានការ​ហួសចិត្ត​ជាខ្លាំង ខណៈ​បានឃើញ​ពី​ទិដ្ឋភាព​កង់​បី​ឥណ្ឌា​១​គ្រឿង បានអនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ជិះ​លើដំបូល​យ៉ាង​រំភើយ ជំនួស​ឲ្យ​ការ​ជិះ​ខាងក្រោម ដោយ​ពុំ​ខ្លាច​មាន​គ្រោះថ្នាក់​សូម្បី​សោះឡើយ ។​

    ​ហេតុការណ៍​នេះ បើតាម​ម្ចាស់​វីដេអូ​គណនី​ហ្វេ​ស​ប៊ុ​កលោក សាន វិសាល បាន​ប្រាប់​ឲ្យ​ដឹងថា ភ្ញៀវ​បរទេស​ប្រុស​ស្រី​២​នាក់ ពួកគាត់​ពុំ​ជិះ​ទេ​ខាងក្រោម តែ​បែរជា​ឡើង​ជិះ​លើដំបូល​កង់​បី​ឥណ្ឌា មើល​ទេសភាព​យ៉ាង​រំភើយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ