• សយហ្មង! ក្រុមហ៊ុន​ស្រា​បៀរ Corona ខាតលុយប្រមាណ ១៧០លានដុល្លារ ព្រោះតែមានឈ្មោះដូច វីរុសកូរូណា (covid-19)

    “ក្រុមហ៊ុនផលិតភេសជ្ជៈធំជាងគេលើពិភពលោក Brewer Anheuser-Busch InBev ដែលស្ថិតនៅពីក្រោយប្រ៊េនល្បីៗ ដូចជា Corona និង Budweiser ព្រមទាំង Stella Artois ផងបានប្រកាសពីការខាតបង់ជាច្រើនរបស់ក្រុមហ៊ុនចំពោះ ស្រាបៀរ ប្រ៊េន Corona នេះ បន្ទាប់ ពីវីរុសផ្លូវដង្ហើមប្រភេទថ្មី Covid-19 បានរីករាលដា លទៅ ពាស ពេញពិភពលោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    គិតត្រឹម២ខែដំបូងក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនស្រាបៀនេះ បានខាតលើប្រាក់ចំ ណេញរបស់ខ្លួនប្រមាណ ១៧០ លានដុល្លារ។ ជាមួយគ្នានោះដែរ តម្រូវការទីផ្សារនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងខណៈដែលវីរុស COVID-19 បានចាប់ផ្ដើមផ្ទុះខ្លាំងនៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន ព្រោះជារៀងរាល់ឆ្នាំក្រុមហ៊ុន ផលិតស្រាបៀរCorona អាចរកចំណូលពីការនាំចូលស្រានៅក្នុងប្រទេសចិន បានដល់ទៅរាប់លានដុល្លារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    បើផ្អែកទៅលើទិន្នន័យនៅលើ Google បានបញ្ជាក់ថា កាលពីខែមករាកន្លងទៅ មានចំនួនអ្នកចូលស្វែងរកពាក្យគន្លឺះទំនាក់ទំនងរវាងស្រាបៀ Corona និង វីរុសកូរ៉ូណា កើនឡើងរហូតដល់ ១១០០ ភាគរយ ដែលតាមពិតទៅវាពិតជាគ្មានទំនាក់ទំនងជាមួយគ្នានោះឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ