• Real Madrid ផ្តួល Barcelona 2:0 ក្នុងព្រឹត្តិការណ៏ EL Clasico ដើម្បីដណ្តើមលេខ១ លើតារាង La Liga វិញ

    ក្រុម Real Madrid បានទទួលជ័យជម្នះក្នុងការប្រកួត Clasico ហើយអាចនឹងសង្គ្រោះរដូវកាលរបស់ខ្លួនបាន ខណៈដែលពួកគេបានបញ្ឈប់ការធ្លាក់ចុះទម្រង់លេង ក្នុងលទ្ធផលដ៏ល្អបំផុត កាលពីថ្ងៃអាទិត្យ តាមរយៈការផ្តួលក្រុម Barcelona ក្នុងលទ្ធផល ២-០ និងវិលទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga វិញ។

    គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Vinicius Junior និងគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីកីឡាករ Mariano Diaz បានកាត់សេចក្តីក្នុងការប្រកួតដ៏ស្វិតស្វាញនាកីឡដ្ឋាន Bernabeu ដែលកន្លែងក្រុម Real បានស្តារមុខមាត់ត្រឡប់មកវិញ ក្រោយពីការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Manchester City បានធ្វើឲ្យពួកគេស្ថិតលើផ្លូវនៃការធ្លាក់ចូលវិបត្តិ។ ប៉ុន្តែ ផ្ទុយទៅវិញ ការដណ្តើមបានជ័យជម្នះនេះ ធ្វើឲ្យពួកគេនាំមុខ១ពិន្ទុនៅលើកំពូលតារាង និងប្តូរការចាប់អារម្មណ៍ទៅកាន់ក្រុម Barcelona របស់លោក Quique Setien ខណៈដែលពួកគេហាក់លេងមិនបានល្អសោះ បើទោះបីពួកគេបានបង្កើតឱកាសជាច្រើនក៏ដោយ។

    ការស៊ុតបាល់សំដៅទីយ៉ាងល្អរបស់ Lionel Messi ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Thibaut Courtois ក្នុងតង់ទី១ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា ខ្សែការពារ Sergio Ramos បានលើកដៃរបស់ខ្លួនអបអរយ៉ាងខ្លាំង ក្រោយពីសំឡេងកញ្ចែចុងក្រោយបានបន្លឺឡើង។ ការបញ្ចេញប្រតិកម្មរបស់គេ បានបង្ហាញពីសារសំខាន់នៃការដណ្តើមបានជ័យជម្នះ ពោលគឺមិនត្រឹមតែមានឥទ្ធិពលលើតារាងចំណាត់ថ្នាក់ឡើយ ប៉ុន្តែ ក៏មានឥទ្ធិពលលើតាមពលនៃការប្រជែងដណ្តើមពានផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ