• ប្រញាប់ឡើង! ឱកាសក្លាយជាតួអង្គ​ទេពធីតាទាំង ៧អង្គ​របស់​កបិលមហាព្រហ្ម នឹងត្រូវ​ជ្រើសចេញ​ពី​ការប្រកួត

    ព្រឹត្តិការណ៍ប្រកួតជ្រើសរើស “ធីតាឯកសង្ក្រាន្ត” ប្រចាំប្រទេសកម្ពុជា ដែល​មិន​ធ្លាប់មានពីមុនមក នឹងធ្វើឡើង​នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នា​ផ្សារទំនើប អ៉ីអន សែនសុខ ដោយមានការចូលរួមសហការណ៍​ និងបានការគាំទ្រពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរស្សន៍ជាតិកម្ពុជាផងដែរ។

    ការជ្រើសរើសនេះ បើកទទួលពាក្យស្នើសុំ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

    ចំពោះប្រាក់រង្វាន់​វិញ មានដូចខាងក្រោម៖

    ជយលាភីឯក ទទួលបានទឹកប្រាក់ ៣០០០ដុល្លារ

    ជយលាភី លេខ ២ ទទួលបានទឹកប្រាក់ ២០០០ដុល្លារ

    ជយលាភី លេខ ៣ ទទួលបានទឹកប្រាក់ ១៥០០ដុល្លារ

    ជយលាភី ​លេខ ៤ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

    ជយលាភី លេខ ៥ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

    ជយលាភី លេខ ៦ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

    ជយលាភី លេខ ៧ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

    លក្ខខណ្ឌនៃការចូលរួម៖

    សញ្ជាតិ៖ ខ្មែរ(និយាយភាសាខ្មែរបានច្បាស់ល្អ)

    ភេទ៖ ស្រី

    អាយុ៖ ចាប់ពី ១៨-២៥ឆ្នាំ

    កម្ពស់៖ ចាប់ពី ១៦៣ ស.ម.ឡើងទៅ

    កម្រិតវប្បធម៌៖ កំពុងសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិឡើង

    បុគ្គលិកលក្ខណៈ៖ មានកាយសម្បទាល្អ សីលធម៌ល្អ រួសរាយរាក់ទាក់ មានទំនុកចិត្តលើខ្លួនឯង

    ការដាក់ពាក្យចូលរួម៖

    – បំពេញពាក្យសុំចូលរួម(ដោយ Registrater Online តាមរយៈ FB Page៖ FUN Entertainment)

    – រូបថត ៤x៦ ចំនួន ២សន្លឹក

    – រូបថតមួយជំហរខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ

    – ឯកសារចម្លងច្បាប់ដើមសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬទុតិយភូមិ

    – ឯកសារចម្លងច្បាប់ដើមអត្តសញ្ញាប័ណ្ណ ឬសំបុត្រកំណើត

    ម្ចាស់ជយលាភីទាំង ៧នាក់ ក៏ទទួលបានឱកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្ម សម្រាប់​ចាក់ផ្សាយក្នុងទូរទស្សន៍​ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ