(ខេត្តពោធិសាត់)៖តាមសេចក្តីរាយការណ៍ពីស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់បានឲ្យដឹងថាមានការផ្ទះអាវុធមួយប្រាវមកលើសមត្ថកិច្ចបណ្តាលអោយស្លាប់ម្នាក់ ហេតុការណ៍បាញ់ប្រហារខាងលើនេះបានកើតឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ក្នុងព្រៃមួយកន្លែងត្រង់ចំណុចភូមិវាល ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។
តាមសេចក្តីរាយការណ៍ដដែលពីកន្លែងកើតហេតុបានអោយដឹងទៀតថា ហេតុការណ៍ផ្ទុះអាវុធបាញ់ប្រហារស្រោចមកលើសមត្ថកិច្ចខាងលើនេះពាក់ពន្ធនិងករណីបង្ក្រាបនិងដុតបំផ្លាញបទល្មើសព្រៃឈើខណ:ដែលសមត្ថកិច្ចសម្ព័ន្ធសត្វ (វ៉ាយអេត)កំពុងតែបំពេញបេសកម្មដែលបង្កឡើងដោយក្រុមជនល្មើសរកស៊ីដឹកជញ្ជូនឈើ។ គេនៅមិនទាន់ដឹងភាពច្បាស់លាស់នៅឡើយទេខណ:ដែលសមត្ថកិច្ចកំពុងត្រៀមកំលាំងចេញប្រតិបត្តការណ៍ផងដែរ។
លោក មឿង វាសនា ថ្នាក់ដឹកនាំមន្ត្រីបរិស្ថានបានប្រាប់អ្នកសារព័ត៌មាន ANN នៅព្រឹកមិញនេះថាកំលាំងបានចេញដើរល្បាតព្រៃតាំងពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ កន្លងមក ហើយត្រូវវិលត្រឡប់ចូលកន្លែងវិញនៅថ្ងៃនេះដោយមានកំលាំង៧នាក់មានអាវុធហត្ថ៣នាក់បរិស្ថាន២នាក់និងមានជនបរទេស១នាក់ផងដែរ។
លោកបានបញ្ជាក់ផងដែរថាឥឡូវយើងបានទទួលព័ត៌មានមកថាកើតមានគ្រោះថ្នាក់តែយើងមិនអាចទាក់ទងគ្នាមិនបានដោយសារមិនមានសេវាទាក់ទងដាច់ៗហើយកំលាំងកំពុងចាត់ចែងចូលទៅតំបន់នោះផងដែរ។
ករណីផ្ទុះអាវុធបាញ់ប្រហារមកលើសមត្ថកិច្ចពីក្រុមរកស៊ីបទល្មើសព្រៃឈើក្នុងតំបន់នោះព័ត៌មានលំអិតយ៉ាងណាៗនោះយើងនិងរាយការណ៍ជូនបន្ថែមនៅពេលក្រោយ៕
ប្រភព៖ អេអិនអិន