• គួរឲ្យរំភើបមែន! សហព័ន្ធបាល់ទាត់កម្ពុជា ចាត់ទុក Tiger Street Football ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ រួមចំណែកផលិតធនធានកីឡាករបាល់ទាត់ក្នុងស្រុក

    ភ្នំពេញ៖ លោក ឆាង ពិសិដ្ឋ មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តំណាងឲ្យ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងបញ្ជាក់ នៅក្នុងពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football 2020 នាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នេះថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដំណើរការប្រកួតជារៀងរាល់ឆ្នាំ គឺជាប្រភពគៀងគរបាននូវកីឡាករបាល់ទាត់ឆ្នើមៗពីបណ្តាខេត្ត និងរាជធានី ដើម្បីជ្រើសរើសដល់ក្លឹប និងសហព័ន្ធបាល់ទាត់កម្ពុជាធ្វើការចម្រាញ់ជ្រើសរើសយកមកដុះខាត់សមត្ថភាពសម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិលើវិស័យបាល់ទាត់ក្នុងសាល។

    មន្រ្តីសហព័ន្ធបាល់ទាត់រូបនេះ អះអាងទៀតថា ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យនេះ វាពុំត្រឹមតែទទួឡបានកីឡាករឆ្នើមៗសម្រាប់កម្ពុជាលើវិស័យបាល់ទាត់ក្នុងសាលសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍បាល់ទាត់មួយដែលបានរួមចំណែកបំផុសយ៉ាងខ្លាំងដល់ផ្នត់គំនិតកីឡាករនៅទូទាំងប្រទេសឲ្យងាកមកចូលចិត្តបាល់ទាត់ នឹងលេងបាល់ទាត់ក្រោយទំនេរពីការសិក្សា ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ Tiger Street Football តំណាងស្រុក ខេត្តរបស់ខ្លួន។ ក្នុងនាម លោក តំណាងឲ្យថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានរៀប ចំព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យនេះនៅកម្ពុជា ដែលបានផ្តល់ឱកាសដល់កីឡាករនៅទូទាំងប្រទេសបានប្រកួតបញ្ចេញសមត្ថភាព ដើម្បីបោះជំហ៊ានក្លាយជាកីឡាករបាល់ទាត់អាជីពនៅកម្ពុជា។

    ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌលទី៨នេះ សម្រាំងយកក្រុមខ្លាំងចំនួន១២ក្រុម ដើម្បីយកចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ជាមួយក្រុមបាល់ទាត់ ខ្លាំងៗចំនួន៥២ក្រុម ដែលសម្រាំងចេញពី៧មណ្ឌលនៅតាមបណ្តាខេត្ត ដណ្តើមប្រាក់រង្វាន់១៥០០០ដុល្លារ។
    សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញមានក្រុមចូលរួមប្រកួតសរុបចំនួន១១៥ក្រុម កើនឡើងប្រមាណជាង២០ក្រុម ខណៈឆ្នាំ២០១៩កន្លងទៅក្រុមចូលរួមមានតែជាង៨០ក្រុមប៉ុណ្ណោះ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ