• មាននាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីព្រឹកមិញ

    (ខេត្តព្រះសីហនុ) នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មាននាវាទេសចរណ៍បរទេសមួយគ្រឿង បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលបានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ១៣៣ នាក់ (ស្រី ៦៨នាក់) មកទស្សនាកំសាន្តនៅខេត្តព្រះសីហនុរយៈពេលមួយថ្ងៃ។

    សុំបញ្ជាក់ផងដែរថា នាវាមួយនេះមានឈ្មោះ CRYSTAL SYMPHONY មានសញ្ជាតិជា BAHAMAS មាននាវិកសរុប ៥១៦នាក់ (ស្រី១៣១នាក់), នាវាមានប្រវែងបណ្តោយ ២៣៨,០០ ប្រវែងទទឹង ៣០,២០ ជំរៅទឹក ១០,៥០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ