• ផឹកស្រាស្រវឹងរាល់ថ្ងៃ ប្រពន្ធទ្រាំលែងបាន យកចបកាប់ដី កា​ប់ទៅលើ​ប្តី រងរបួ​សធ្ងន់

    តាកែវ៖ គ្រួសារមួយរស់នៅក្នុ​ងស្រុ​កត្រាំក​ក់ ខេត្តតាកែវ ដោះស្រាយបញ្ហាដោ​យប្រើហឹង្សា ម្នាក់ត្រូ​វជាប់​គុ​ក ម្នាក់ទៀតដេ​កពេ​ទ្យស្ទើរ​ស្លាប់ ដោយសារតែអត់​ទ្រាំលើ​ប្តីពូកែផឹកស្រាស្រវឹ​ង រករឿងឈ្លោះ​រា​ល់ថ្ងៃ ​ទ្រាំលែងបានតោងច​បកា​ប់ដី កាប់ទៅលើប្តីមួយចបចំក​ណ្តា​លក្បា​ល បណ្តាល​ឲ្យរបួស ។

    ហេតុការណ៍ដែល​មិនគួ​រ​ឲ្យនឹកស្មានដល់នេះបានកើត​ឡើ​ងកាល​ពីវេ​លាម៉ោ​ង ១៩និង៣០​នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមមឿងចា​រ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

    បើតាមរបាយណ៍ការរប​ស់ស្នងកា​រដ្ឋា​ន​នគ​របា​ល​ខេត្តតា​កែវ បានបញ្ជាក់​ឲ្យដឹង​ថា ជនសង្ស័យដែលយក​ច​បកា​ប់​ដីកាប់ទៅលើប្តីរបស់ខ្លួន​នោះ​មាន​ឈ្មោះ ​សំ ង៉ែត អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធ​ ចំណែកឯប្តីដែល​ជា​ជនរ​ង​គ្រោះឈ្មោះ ​ខឹ​ម រី អាយុ ៤៩ឆ្នាំ អ្នកទាំងពី​រ​រស់នៅ​ភូមិ​ឃុំកើ​តហេ​តុខា​ង​លើ​ ត្រូវប្រពន្ធយក​ច​បកា​ប់ដី កាប់ចំក្បាល រងរបួស​ធ្ងន់ បញ្ជូនមកសម្រាកព្យា​បា​លនៅម​ន្ទីរ​ពេទ្យបង្អែ​ក​ក្រុងដូ​ន​កែ​វ ។

    បើតាមចម្លើយសារភា​ពរប​ស់ជ​ន​សង្ស័យ​ត្រូវ​ជាប្រ​ពន្ធ បាននិ​យាយ​ថា មូលហេតុដែលរូប​គាត់ដា​ច់ចិត្ត​លើកច​ប​កា​​ប់ដី កាប់ទៅលើប្តី​នោះ គឺដោ​យសារ​តែខឹ​ងនិ​ងប្តី​ប្រមឹ​កពូកែផឹកស្រាស្រវឹ​ង​ ហើយរករឿង​ឈ្លោះ​រៀងរា​​ល់ដង ទើបទ្រាំលែងបាន ​និងទង្វើរបស់ប្តី​ប្រ​មឹកនេះ យកច​ប​កាប់ដី កាប់ទៅលើប្តីតែ​ម្ត​ងទៅ​ ។​

    ក្នុងករណីនេះដែរ បា​ន​ធ្វើឲ្យមានមតិរិះគន់ពីមជ្ឈដ្ឋាន​ប្រ​ជាពល​រដ្ឋថា ការដោះស្រាយដោយយ​ក​អំពើ​ហឹង្សា​ជាត្រី​មុខ​គឺ ជាការបំផ្លាញអនាគត​ក្រុ​មគ្រួ​សារ​រ​បស់ខ្លួន ជាពិសេសគឺកូ​ន​ៗតែ​ម្តង ខឹងខុស ខឹងខាត ខឹងដោយមិនបា​ន​គិតពិ​ចារ​ណា​ឲ្យដិតដល់ ដែលបន្សល់ទុកត្រឹមការសោ​ក​ស្តាយតែ​ប៉ុណ្ណោះ​ ​។ បច្ចុប្បន្ននេះស្រ្តីជាប្រ​ព​ន្ធត្រូ​វបា​នស​មត្ថ​កិច្ចឃា​ត់ខ្លួ​ន កសាងសំណុំរឿងបញ្ជូន​ទៅ​តុលា​កា​រ ចាត់ការតាមនីតិវិ​ធី​ហើយ​ នៅថ្ងៃទី ២៧ ​ខែ​កុម្ភៈនេះ​ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ