• ទីបំផុត នាវា Westerdam បានចាកចេញពីកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ កាលពីយប់មិញនេះហើយ!

    (ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក បានចាកចេញពីកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយបានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ឲ្យចូលចតអស់រយៈពេលជាង១០ថ្ងៃ។

    នៅវេលាម៉ោងជាង៨យប់នេះ នាវាទេសចរណ៍ Westerdam បានចាកចេញពីកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុហើយ ដើម្បីឆ្ពោះទៅគោលដៅរបស់ខ្លួន ក្រោយត្រូវបានសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលសំចតនាពេលកន្លងទៅ។

    យោងតាមអាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា នាវាខ្នាតយក្សមួយនេះបានចាកចេញពីប្រទេសកម្ពុជា ជាមួយក្រុមនាវិកជាង៧០០នាក់។ តាមព័ត៌មានដែលទទួលបាន នាវានេះនឹងធ្វើដំណើរទៅសមុទ្រអន្ដរជាតិ រួចបន្ដដំណើរទៅកាន់ទីក្រុងម៉ាលីណា ប្រទេសហ្វីលីពីន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ