• មកមើលរូបភាព កូនផ្សោតទើបកើតថ្មីមានអាយុកាលប្រហែលជាពីរថ្ងៃ ដែលត្រូវបានគេប្រទះឃើញត្រង់ចំនុចអន្លង់ផ្សោតកាំពី

    កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាពីរថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណ​ជាបួនក្បាលត្រង់ចំនុចអន្លង់ផ្សោតកាំពី ​​ក្នុងភូមិ​កាំពី​​ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយក្រុមការងារស្រាវ​ជ្រាវ​សត្វ​ផ្សោត​។​ កូនសត្វផ្សោតថ្មីនេះជាកូនផ្សោតទីបីហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថាទុកនៅដើមឆ្នាំ២០២០។

    កាល​ពី​ដើមខែ​កុម្ភៈ​កន្លង​ទៅ​នេះផង​ដែរ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​និង​តាម​ដាន​សត្វ​ផ្សោតទន្លេ​មេគង្គ​​នៃរដ្ឋបាល​ជល​ផល ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ និង​អង្គ​ការ​ WWF-កម្ពុជា​ បាន​ចុះ​សិក្សា​ និង​តាម​ដាន​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដោយ​ជិះ​ទូក​ និង​ថត​រូប​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដើម្បី​ធ្វើ​ការ​វិភាគ​អត្ត​សញ្ញាណ​រប​ស់​សត្វ​ផ្សោត​ ដែលរស់នៅតាម​ដង​ទន្លេ​មេគង្គ​ ចម្ងាយ​ ១៩០ គ.ម ចាប់​ពី​ទី​រួម​ខេត្ត​ក្រចេះ ទៅ​ដល់​ព្រំ​ប្រទល់​ឡាវ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ ខណៈពេលនោះ ក្រុម​ការ​ងារ​​ក៏បានកត់ត្រាទុកនូវកំណើតកូន​ផ្សោត​​ថ្មី​ចំនួន​ពីរ​ក្បាលរួចហើយផង​ដែរ​​។

    ប្រភព៖ WWF-កម្ពុជា

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ