• អបអរសាទរ! នាយ តាក់ស៊ី​ រកគូអនាគតថ្មីឃើញហើយ ដោយគ្រោងនឹងរៀបការឆាប់ៗខាងមុខនេះ (មានវីដេអូ)

    ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ កន្លងផុតទៅ នាយ តាក់ស៊ី បាន​លាចាកសិក្ខាបទ​ (សឹក) ជាផ្លូវការហើយ ដោយសារតែមានអា​ការជំ​ងឺ ហាក់ដូចជាធ្ង​ន់ធ្ងរឡើងៗទៅហើយ ពីមួយថ្ងៃទៅមួយ មិនជាបានធូរស្បើយសោះ ហើយក៏បានធ្វើឲ្យមហាជនទូទៅសម្តែងអារម្មណ៍អា​ណិត និងព្រួយបារ​ម្ភជាខ្លាំង។

    មួយវិញទៀត នាយ ក៏បានលែងលះជាមួយភរិយារបស់ខ្លួនហើយ មុនពេលទៅបួស ព្រមទាំងបានប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនឲ្យទៅភរិយាផងដែរ។

    ចំណែកនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ មហាជនផ្ទុះការចាប់អារម្មណ៍សារជាថ្មី ដោយនាយ តាក់ស៊ី បានជួបគូអនាគតថ្មីហើយ ហើយគ្រោងនឹងរៀបការឆាប់ៗខាងមុខនេះ ដោយពួកគេទាំងពីរបានស្គាល់គ្នាប្រហែលជា ៥ ទៅ ៦ខែ ហើយ។ លោក K01 បានបង្ហោះវីដេអូពីការបញ្ជាក់របស់នាយ តាក់ស៊ី និងគូអនាគត នាយផងដែរ ព្រមទាំងភ្ជាប់សារបញ្ជាក់បន្ថែមថា៖

    “សូមជូនពរបងតាក់ស៊ីម្នាក់មួយផង នឹងចូលរោងឆាប់ៗនេះ អបអរបងប្រុស តាក់ស៊ី ដែលបង ប្រុសរកបានដៃគូអនាគតថ្មី ហើយមកស៊ុប ប្រាយ ទិញរថយន្តមួយគ្រឿង330 បង់រំលស់ពីឃ្លាំង លក់រថយន្តរបស់K01ទៀតផង ជូនពរបងហេងៗ”។ ដើម្បី ជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ