• ពេទ្យនៅវៀតណាម ទទួលជោគជ័យអាចវះកាត់ប្ដូរដៃមនុស្ស បានដំបូងគេបំផុត ក្នុងពិភពលោក

    មន្ទីរពេទ្យយោធាមួយមានមូលដ្ឋាននៅហាណូយ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមគ្រូពេទ្យវះកាត់មកពីមន្ទីរពេទ្យយោធា ១០៨ បានធ្វើការវះកាត់ប្តូរដៃបានដោយជោគជ័យដំបូងគេបំផុតនៅលើពិភពលោក។ អ្នកជំងឺម្នាក់នោះឈ្មោះ Nguyen Van Vuong អាយុ ៣១ឆ្នាំ គាត់បានបាត់បង់ដៃឆ្វេងផ្នែកខាងចុង នៅក្នុងគ្រោះថ្នាក់ការងារមួយកាលពីឆ្នាំ២០១៦ ប៉ុន្តែ៤ឆ្នាំក្រោយមក អ្នកបរិច្ចាគរបស់គាត់ក៏បានបាត់បង់ដៃខាងស្តាំនៅក្នុងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរមួយ ខណៈដៃឆ្វេងរបស់គាត់នៅអាចបរិច្ចាគបាន។ ដូច្នេះលោក Nguyen Van Vuong ក៏ទទួលបានការបរិច្ចាគនោះ ហើយប្រតិបត្តិការនេះបានធ្វើឡើងកាលពីខែមុន។

    ការវះកាត់មានរយៈពេល ៨ម៉ោង ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ ល្ងាច។ ក្រុមគ្រូពេទ្យត្រូវតភ្ជាប់សាច់ដុំចំនួន ៣៦ និងឆ្អឹងជិត ៤០ ។ មួយខែបន្ទាប់ពីការវះកាត់ លោក Nguyen Van Vuong អាចកាន់របស់របរខ្លះដោយដៃឆ្វេងរបស់គាត់បាន ហើយឱកាសនៃការជាសះស្បើយពេញលេញគឺច្រើនជាង ៥០% ។ ចំណែកខាងអ្នកបរិច្ចាគវិញមិនត្រូវបានបញ្ចេញឈ្មោះនោះទេ គ្រាន់តែដឹងថាអ្នកបរិច្ចាគគឺនៅរស់ ប៉ុន្តែគាត់បានបាត់បង់ដៃទាំងសងខាង ដោយសារខូចម្ខាង និងម្ខាងទៀតឱ្យទៅលោក Nguyen Van Vuong ហើយការបរិច្ចាគនេះត្រូវបានព្រមព្រៀងដោយគ្រួសាររបស់គាត់។ វាអាចទំនងជាអ្នកបរិច្ចាគម្នាក់នោះបានក្លាយជាមនុស្សពិការខួរក្បាល ព្រោះករណីប្ដូរអវយវៈពីអ្នកនៅរស់ ភាគច្រើនទទួលបានពីអ្នកដែលខូចខួរក្បាលបែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ