• ​ស្រី​ស្រស់​អនុប្រធាន​ភូមិ​ម្នាក់ ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ ព្រោះតែ​រូប​សិច​ស៊ី ​២​សន្លឹក​នៅលើ Facebook

    ថៃ​៖ ស្រី​ស្រស់​ជា​អ្នក​អនុប្រធាន​ភូមិ​ម្នាក់ នៅក្នុង​ខេត្ត Ang Thong បានទទួល​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់ពី​រូបភាព​សិច​ស៊ី​២​សន្លឹក​របស់​នាង​នៅលើ​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ចែករំលែក​ព្រោងព្រាត ។​

    ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​បង្ហោះ​រូប​របស់​នាង​២​សន្លឹក ដែល​មួយ​ស្ថិតក្នុង​ឯកសណ្ឋាន​ការិយាល័យ និង​មួយទៀត​ស្ថិតក្នុង​ឈុត​ហែល​ទឹក​ដ៏​សិច​ស៊ី បានធ្វើការ​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា​អ្វីដែល​នាង​បានធ្វើ​គឺជា​ការធ្វើឱ្យ​អាម៉ាស់​ដល់​អ្នកដឹកនាំ​សា​សនា​ និង​សហគមន៍​របស់​យើង​ដែល​ត្រូវតែ​ចាត់វិធានការ​ប្រឆាំងនឹង​នាង​» ។​

    ​ទាក់​ទឹង​រឿងនេះ អ្នកស្រី Pattama Nuamjit ដែលជា​មេភូមិ បាន​និយាយថា អ្នកស្រី​បានទទួល​ការហៅ​ទូរស័ព្ទ​ជាច្រើន​ពី​អ្នកស្រុក «​ដែល​ទាមទារ​អោយ​អនុ​ប្រធានភូមិ​រូបនេះ​ប្រឈម​នឹង​វិន័យ​»​។

    ​អ្នកស្រី Pattama បន្តថា របាយការណ៍​រឿងនេះ នឹងត្រូវ​បញ្ជូនទៅ​អធិការ​ស្រុក​ដើម្បី​ពិចារណា​បន្ថែម ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ