• Liverpool បន្តឈ្នះ​នៅ PL ក្រោយ​​វាយបក​ឈ្នះ​ក្រុម West Ham ៣-២ ក្នុង​សប្តាហ៍​ទី២៧

    (លីវើភូល)៖ ក្រុមខ្លាំងអង់គ្លេស Liverpool នៅតែបន្តយកឈ្នះក្រុមញញួរធំ West Ham United ក្នុងជើងទី២ បញ្ចប់សប្តាហ៍ទី២៧ ដោយលទ្ធផល ៣-២ ក្នុងក្របខណ្ឌលីគ Premier League 2019-2020 ដោយក្រុមលោក Jurgen Klopp នៅតែបន្តឈរលើកំពូលតារាងដោយមាន ៧៩ពិន្ទុ និងមិនទាន់ស្គាល់ការចាញ់នោះទេ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

    ការប្រជែងយ៉ាងស្វិតស្វាញក្នុងទឹកដី Anfield ក្រុមលោក Klopp បានធ្វើការនាំមុខត្រឹម ៩នាទីដំបូងដោយខ្សែបម្រើ Wijnaldum តែមិត្តរួមក្រុម Mohamed និង Sadio Mane ជាអ្នករកបានគ្រាប់ជ័យជម្នះក្រោយពេលគូប្រជែង West Ham រកបានគ្រាប់តាមស្មើ និងនាំមុខដោយកីឡាករ Issa Diop និង Pablo Fornals ហើយនេះជាការឈ្នះរបស់ក្រុមហង្សក្រហម ជាលើកទី២ ទៅលើក្រុមលោក David Moyes ក្នុងរដូវកាលនេះ ខណៈក្រុមញញួរធំ West Ham បានស្ថិតនៅបាតតារាងមានតែ ២៤ពិន្ទុប៉ុណ្ណោះ។

    Liverpool បានក្លាយជាក្រុមមួយនៅមិនទាន់ស្គាល់ការចាញ់នៅឡើយក្នុងក្របខណ្ឌបាល់ទាត់នៅអឺរ៉ុបទាំង៥​ដែលមានលីគអង់គ្លេស Premier League, Serie A, LaLiga, Bundesliga និង Ligue 1 ដោយគិតត្រឹមពេលនេះ ក្រុមដែលកំពុងដឹកនាំដោយលោក Jurgen Klopp បានកំពុងតែមានភាគរយច្រើនឈានទៅរកការលើកពាន Premier League មាស​ក្រោយការប្រជែងនៅសល់តែ ១១ប្រកួតទៀតនឹងបញ្ចប់ គ្រាដែលក្រុមនេះលើកពាន Premier League លើកចុងក្រោយនៅរដូវកាលឆ្នាំ១៩៨៩-១៩៩០ ក្នុងចំណោមធ្លាប់ឈ្នះជើងឯក ១៨លើកមកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ