• កាន់តែក្តៅហើយ​! ពេលនេះ​ជនជាតិ​កូរ៉េ​ រាប់ម៉ឺន​នាក់​ បាតុកម្ម​ឲ្យ​ដេញ​ជនជាតិ​ចិន​ចេញ ដោយសារវីរុស COVID19 កំពុង​រាតត្បាត (វីដេអូ)

    ថ្មីៗ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​នារី​ជនជាតិ​ម្នាក់​ឈ្មោះថា Cheng Kaifu បាន​បង្ហោះ​វីដេអូ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បង្ហាញ​ឲ្យ​ឃើញ​ជនជាតិ​កូរ៉េ​រាប់ម៉ឺន​នាក់ បាននាំគ្នា​ចេញ​តាម​ដងផ្លូវ​ធ្វើបាតុកម្ម​ទាមទារ​ដេញ​ជនជាតិ​ចិន​ចេញ​ក្នុងប្រទេស​របស់ខ្លួន ព្រោះតែ​ពួកគេ​បារម្ភ​ខ្លាំង​អំពី​ជំងឺ​កូ​រ៉ូ​ណា ដែល​ឆ្លង​ពី​ជន​ជាតិចិន ដោយ​ក្នុងនោះ អ្នកខ្លះ​បាន​កាន់​ផ្ទាំង​ក្រដាស​ដោយ​សរសេរថា “Chy na out” ។​

    ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​បង្ហោះ​វីដេអូ ដោយ​ភ្ជាប់​ចំណងជើង​សរសេរ​​ជា​ភាសា​ចិន​យ៉ាង​ដូច្នេះ​ថា​៖ «数萬韓國人上街游行,要求驅逐中國人!現在中國人在世界上就是病毒的代名詞,四十年來好不容易有点好轉的形象毀于一旦,全部都拜CCP所赐! 全球排華越演越烈 文在寅要完蛋嘍 ដែល​អាចមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​ជនជាតិ​កូរ៉េ​រាប់ម៉ឺន​នាក់​បាន​ដើរ​ក្បួន​តាម​ដងផ្លូវ​ទាមទារ​អោយមាន​ការ​និរទេស​ជនជាតិ​ចិន​! ជន​ជាតិចិន​ឥឡូវនេះ​កំពុងមាន​ផ្ទុក​រោគសញ្ញា​វីរុស​មួយ​នេះ​នៅលើ​ពិភពលោក​….»

    ​សូមបញ្ជាក់ថា កាលពី​ព្រឹក​មិញ​នេះ (២៤ កុម្ភៈ​) ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​កូរ៉េខាងត្បូង កើន​ដល់ ៧៦៣ នាក់ និង​ស្លាប់​ដល់​ទៅ ៧ នាក់ ហើយៗ ​ខណៈ​ពេលនេះ អាជ្ញាធរ​កូរ៉េ​ខា​ត្បូង កំពុងតែ​បន្តធ្វើ​ការស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ នៃ​ការផ្ទុះ​វីរុស​ដ៏​លឿន ព្រោះថា​អ្នកជំងឺ​ទី​៣១ មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​សោះ​នោះ ៕ ដោយ​៖ លឹម ហុង​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ