• វ៉ាវ! មិននឹកស្មានថា ម្រះមានប្រយោជន៍ដល់សុខភាពយ៉ាងនេះសោះ!!

    យើងតែងតែយល់ថាជាតិល្វីងគឺជាថ្នាំ ដោយឡែកផ្លែម្រះដែលបងប្អូនខ្មែរយើងតែងតែនិយមយកមកធ្វើជាម្ហូប មានផ្ទុកទៅដោយជីវជាតិយ៉ាងច្រើន ដែលអាចជួយដល់សុខភាពបានយ៉ាងច្រើន ដូចជា៖

    ១ .ជួយដល់ក្រពះ

    ដូចផ្លែឈើទូទៅដែរ សារជាតិសសៃរបស់ផ្លែម្រះ បង្កើនដំណើរការរបស់ពោះវៀន និង កាត់បន្ថយជំងឺទល់លាមក ។ ភាពល្វីងពិតជាជួយ បង្កើនទឹកមាត់ និង ជួយបង្កើតទឹកក្នុងក្រពះដែលសម្រួលដល់ការរំលាយអាហារ ការពារដំបៅក្រពះ ភាពជូររបស់ក្រពះ ការពិបាករំលាយអាហារ និង មហារីកពោះវៀនធំ។

    ២ .ជួយព្យាបាលជំងឺទឹកនោមផ្អែម

    របាយការណ៍ដែលបានបោះពុម្ពផ្សាយនៅក្នុង ព្រឹត្តិបត្រត្រួតពិនិត្យទិន្នន័យតាមប្រព័ន្ធ Cochrane ឆ្នាំ ២០១២ បានបង្ហាញថា ផ្លែម្រះ មានផ្ទុកនូវសារជាតិ hypoglycaemic និង សមាសភាគដែលមានទម្រង់ដូចអាំងស៊ុយលីន ដែលអាចជួយកាត់បន្ថយកម្រិតស្ករនៅក្នុងឈាមរបស់ អ្នកជំងឺទឹកនោមផ្អែមកម្រិតទី ២ ។ ការទទួលទានផ្លែម្រះជាប្រចាំ អាចផ្ដល់ប្រសិទ្ធភាពបន្ថែម នៅពេលធ្វើការព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើថ្នាំ។

    ៣ .កាត់បន្ថយខូលេស្តេរ៉ូល និង ភាពធាត់ខ្លាំង

    ការសិក្សាថ្មីៗ បានបង្ហាញថា ម្រះអាចជួយព្យាបាលជំងឺលើសខូលេស្តេរ៉ូលនៅក្នុងឈាម និង បន្ថយកម្រិតនៃ ខូលេស្តេរ៉ូលអាក្រក់ដែលបង្កគ្រោះថ្នាក់ ។ កាត់បន្ថយខូលេស្តេរ៉ូលបានច្រើនលើសលប់ បន្ថយជំងឺគាំងបេះដូង ជំងឺបេះដូង និង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ ការសិក្សាក៏បានបង្ហាញថា ម្រះបង្កើនដំណើរការបំលែងជាតិលីពីតទៅជាអាស៊ីតខ្លាញ់ ដែលជួយដុតសារជាតិខ្លាញ់ ដូចនេះវាអាចបង្កាជំងឺធាត់ខ្លាំង។

    ៤ .កម្ចាត់គ្រោះក្នុងតម្រងនោម

    គ្រោះក្នុងតម្រងនោមភាគច្រើន កកើតឡើងពីសារជាតិកាល់ស្យូមផូស្វាតរឹង ឬ កាល់ស្យូមអូសាលែត ។ ម្រះអាចជួយកម្ចាត់គ្រោះក្នុងតម្រងនោមពីក្នុងខ្លួន ដោយធ្វើការកំទេចតាមលក្ខណៈធម្មជាតិ ។ ម្រះក៏អាចកាត់បន្ថយជាតិអាស៊ីតកម្រិតខ្ពស់ ដែលជាអ្នកបង្កើតគ្រោះក្នុងតម្រងនោមអាក្រក់ៗនោះផងដែរ។

    ៥ .ជួលដល់ស្បែក

    ម្រះត្រូវបានចាត់ទុកថាជា អាហារមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ល្អបំផុតក្នុងការព្យាបាល និង កម្ចាត់មុន ជំងឺស្បែកផ្សេងៗ និង អាឡែកហ្ស៊ីដូចជាការអេះ រោល ។ល។ ដោយសារតែវាផ្ទុកទៅដោយសារធាតុប្រឆាំងរោគផ្សិត អង់ទីប៊ីយោទិក និង ប្រឆាំងនិងការរលាក ។ វាក៏មានអត្ថប្រយោជន៍ក្នុងការព្យាបាលជំងឺឈាមមិនប្រក្រតីដូចជា បូសទ្រនិច រម៉ាស់ ការអេះ ជំងឺ psoriasis ជំងឺស្រែង និង ជំងឺបង្កដោយមេរោគផ្សិតផ្សេងទៀត។

    ប្រភព aia

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ