តារាស្រីវ័យ ១៧ ឆ្នាំ កញ្ញា លៀង ចាន់ឡា បើទោះជានាងមិនទទួលបានលទ្ធផលជោគជ័យក្នុងការប្រឡងចម្រៀងក៏ពិតមែន តែនាងទទួលបានភាពល្បីល្បាញ និងការគាំទ្រខ្លាំង ដោយសារតែផ្ទុះនូវពាក្យ «រើសអើង» ទៅលើរូបសម្រស់ និងជីវភាពក្រីក្រ ហើយបងប្អូនមហាជនក៏បានផ្តល់ក្តីអាណិតជួយឧបត្ថម្ភជាថវិកា គ្រឿងសម្អាងផ្សេងៗដល់នាងយ៉ាងច្រើន ។
មកទល់ពេលនេះ អតីតបេក្ខភាពប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor រូបនេះ គេសង្កេតឃើញថា ទីផ្សារសិល្បះរបស់នាងហាក់មានការមមាញឹកច្រើនគួរសម ខណៈពេលដែលជីវភាព និងរូបសម្រស់របស់នាង ក៏ប្រែប្រួលជាងមុនផងដែរ ។
ដោយឡែក ថ្មីៗនេះ ចាន់ឡា បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល ខណៈនាងបានបង្ហោះរូបជាច្រើនសន្លឹក ដោយបានភ្ជាប់ឈ្មោះ និងមុខមាត់គូស្នេហ៍របស់នាងយ៉ាងដូច្នេះថា៖ «អូនមិនស្អាតខ្លាំងដូចគេទេ អូនស្អាតបែបអូន គេស្អាតបែបគេ …អូនត្រឹមនាក់ចម្រៀងធម្មតា មិនដល់សង្សារបងស្រី .K …. ទេ ..។។។ ស្រលាញ់បងខ្លាំងណាស់ (#លាងហុី) ។។❤️❤️💕» ៕