• ដំណាំស្វាយជាង ៥០០ដើម​​​នៅ​ស្រុក​រតនៈមណ្ឌល ត្រូវ​ភ្លើងព្រៃឆេះបំផ្លាញអស់

    ខេត្តបាត់ដំបង៖ ដំណាំស្វាយកែវល្មៀតចំនួនជាង ៥០០ដើមទៀត ត្រូវបានបំផ្លាញដោយអគ្គិភ័យកាលពីថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅចំណុច ភូមិបរិបូណ៌ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

    លោកវរសេនីយ៍ទោ ផាន់ ឡុង អធិការរងស្រុករតនៈមណ្ឌលបានឲ្យ​ដឹងថា ករណីអគ្គីភ័យឆេះដំណាំស្វាយខាងលើនេះដំបូងឡើយផ្តើមចេញពីភ្លើងឆេះព្រៃជើងភ្នំ លុះក្រោយមកក៏បានឆេះរាលដាលជាបន្តបន្ទាប់រហូតចូលដល់ចំការដែលមានទំហំដី ៥០ហិកតា និងបានបំផ្លាញដំណាំស្វាយអស់ចំនួន ៥៥៨ដើម ស្មើនឹង២០%នៃទំហំដី។

    លោកបន្តថា ដំណាំស្វាយដែលរងការបំផ្លាញដោយគ្រោះអគ្គីភ័យខាងលើ ម្ចាស់ចំការមានឈ្មោះ ទេស សុធា ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

    លោកបានបន្តថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រមាណចំនួន១០នាក់បានចុះសហការណ៍ជាមួយប្រជាពលរដ្ឋជាម្ចាស់ចំការបានចុះអន្តរាគមន៍ពន្លត់ ដោយចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងមិនឲ្យ​ឆេះរាលដាលឆ្លងទៅកន្លែងផ្សេងបាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ