• ក្រុមខ្លាំងទាំង១៦ ក្នុងមណ្ឌលតាកែវ រកឃើញហើយ ដើម្បីឡើងទៅកាន់វគ្គបន្ត ក្នុងព្រឹត្តិការណ៍ Tiger Street Football 2020

    ខេត្តតាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ជាមណ្ឌលទី៧ ដែលមានខេត្តចូលរួមចំនួន៣ ដូចជា ស្វាយរៀង ព្រៃវែង និងខេត្តតាកែវម្ចាស់ផ្ទះនោះ បានបញ្ចប់ការប្រកួតថ្ងៃទី១ហើយ ដោយជ្រើសរើសបានក្រុមខ្លាំងចំនួន១៦ក្រុមបន្តការប្រកួតជម្រុះឡើងទៅកាន់ វគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី២៣ នេះ។

    ក្រុមដែលមានឱកាសឡើងដល់វគ្គ១៦ក្រុមនេះនឹងបន្តជួបគ្នានៅថ្ងៃប្រកួតទី២ ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតរាជធានីភ្នំពេញវគ្គផ្តាច់ព្រ័ត្រ មានក្រុមបាល់ទាត់ Sk.Club ប្រកួតជាមួយក្រុម តោខ្មៅ ABR (B) ក្រុមតោខ្មៅ PSC ប្រកួតជាមួយក្រុម City Bird (A) ក្រុមឥន្ត្រីគីរីវង់ ប្រកួតជាមួយក្រុម ហេបភី ភូមិស្នោរ ក្រុមសាលាករុកោសល្យនិងវិក្រិតការខេត្តកែវ (ក្រុមB) ប្រកួតជាមួយក្រុម ខ្យល់ព្យុះភ្នំដិន A ក្រុមបងប្អូនអ្នកលឿង ប្រកួតជាមួយក្រុម យានដ្ឋាន សំណាង (B) ក្រុម SC Club ប្រកួតជាមួយក្រុម Q-NANO-X FC ក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រកួតជាមួយក្រុម ឆន្ទៈកីឡា និងក្រុម BOSS.SK. Club ប្រកួតជាមួយក្រុម យានដ្ឋានសំណាង (C)។

    សូមបញ្ជាក់ថា ក្រៅពីការប្រកួតបាល់ទាត់ដ៏កក្រើកនេះ Tiger Street Football 2020 ក៏បាននាំយកមកជាមួយការប្រគំតន្រ្តីដែលមានការចូលរួមពីកំពូលតារាងចំរៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជារយៈពេល២រាត្រី ដើម្បីផ្តល់ជូននៅភាពសប្បាយរីករាយជូនប្រជាពលរដ្ឋអ្នកខេត្តតាកែវផងដែរ។ ចំពោះវត្តមានកំពូលតារាចម្រៀងដែល នឹងចូលខ្លួនមកបង្ហើសូសៀងដ៏ពិរោះក្រអ៊ួនក្រអៅជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់នោះ មាន កញ្ញា ប៉ាច់ គីមមួយ លោក ស្តេប កញ្ញា សុខ សីឡាលីន លោក ណុប បាយ៉ារិទ្ធ កញ្ញា សុគន្ធ នីសា លោក នីរតនា លោក នីកូ លោក ហ្សូណូ លោក ឆាយ វីរៈយុទ្ធ និងកំពូលតារាចម្រៀង ព្រាប សុវត្តិ។ អមជាមួយការប្រគំតន្រ្តីក៏មានការផ្តល់ឱកាសជូនប្រជាពលរដ្ឋដែលចូលទស្សនាបានចូលលេងហ្គេមកំសាន្តសប្បាយជាច្រើននាឱកាសនោះផងដែរ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ